Ad Code

លី​គ​កំពូល​កម្ពុជា ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២៧​ប្រចាំ​ទ្វីបអាស៊ី​



ក្របខណ្ឌ​បាល់ទាត់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) បញ្ជាក់​ថា ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២៧​ក្នុង​តារាង AFC Club Competition នា​ពេល​ថ្មីៗ​នេះ ជាមួយនឹង​ប្រទេស​ជា​សមាជិក​សរុប​មាន​ចំនួន​៤៥ ខណៈ​នៅ​ប្រទេស​១៨​ផ្សេងទៀត​។

ជា​រួម​បើ​រាប់​លី​គ​កំពូល​ប្រទេស​ទាំង​១០ ដែល​មាន​កម្រិត​ខ្ពស់​ជាងគេ​ប្រចាំ​ទ្វីបអាស៊ី តាមរយៈ​ការកំណត់​ដោយ AFC មាន​លេខ​១​ចិន​,​លេខ​២ កាតារ​,​លេខ​៣ កូរ៉េខាងត្បូង​,​លេខ​៤ អ៊ីរ៉ង់​,​លេខ​៥ ជប៉ុន​,​លេខ​៦​អារ៉ាប់​ប៊ី​សា​អូឌីត​,​លេខ​៧​មាន​អារ៉ាប់​រួម​,​លេខ​៨​មាន​ថៃ លេខ​៩​មាន​អ៊ីរ៉ាក់ និង​លេខ​១០ អ៊ូ​ប៊ែ​គី​ស្ថាន​។ ងាក​មក​មើល​តំបន់​អាស៊ាន​វិញ​លី​គ​កំពូល​ប្រទេស​ថៃ លេខ​៨ ហើយ​ហ្វីលីពីន ឈរ​លេខ​១២ សឹង្ហ​បុរី លេខ​១៦ ម៉ាឡេស៊ី លេខ​១៧ វៀតណាម លេខ​២២ មី​យ៉ាន់​ម៉ា លេខ​២៥ ឥណ្ឌូណេស៊ី លេខ​២៦ កម្ពុជា​លេខ​២៧ ឡាវ​លេខ​៣៤ ទី​ម័​រ​ខាងកើត​លេខ​៤០ និង​ប្រ៊ុយណេ​លេខ​៤២​។



រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) សេនាធិការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) ខណៈ​កម្មវិធី​ប្រកួត​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ ដោយ​តម្រូវ​ឲ្យ​ក្រុម​ទាំង​១៤​ប្រកួត​គ្នា​វិលជុំ​២​លើក​ដើម្បី​ស្វែ​ករក​ក្រុម​មាន​ពិន្ទុ​ច្រើនជាងគេ​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​រដូវ​កាល​។ ក្រុម​ជើងឯក​លីគ​កំពូល​កម្ពុជា មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពានរង្វាន់​មួយចំនួនទៀត​។

​ចំណែក​ក្រុម​ជា​សមាជិក​ ដែល​ចូលរួម​ទាំង​១៤​វិញ​នោះ ​មាន​ណាហ្គា​វើ​ល​,​បឹងកេត​,​វិសាខា​,​ក្រសួងការពារជាតិ​,​ភ្នំពេញ​ក្រោ​ន​,​អាស៊ី​អឺរ៉ុប​,​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​,​អង្គ​រថា​យ​ហ្គឺ​រ​ព្រះខ័ន​រាជ​ស្វាយរៀង​,​សូល​ទី​ឡូ​អង្គរ​,​អគ្គីសនី​កម្ពុជា​។ ចំណែក​ក្រុម​លេចមុខ​ថ្មី​៣​ក្រុម​គឺ គីរីវង់​សុខ​សែន​ជ័យ​,​ខេត្តកំពង់ចាម និង U18 សាលា​បាល់ទាត់​ជាតិ​បាទី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu