Ad Code

អភិបាលខេត្ត​ឡាវ​និ​ញ​គាំទ្រ​កម្ពុជា​ ក្នុង​ការ​ចងសម្ព័ន្ធភាព​ជាមួយ​ខេត្ត​ព្រះសីហនុ​ខណៈ​ខេត្ត​ទាំងពីរ​កំពុង​បង្កើត​ឲ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស



ភ្នំពេញ ៖ ក្នុងពេលដែល​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់​ទំនង​ជាមួយ រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អនុញ្ញាតិ​ទទួល ជួប​ជាមួយ​គណៈប្រតិភូ​ខេត្ត​ឡៅ​និ​ញ ដែល ដឹកនាំ​ដោយ លោក​ឈី​វ ហ្វា​ចេ​ន លេខា​បក្សកុម្មុយ​នី​ស​ខេត្ត​ឡាវ​នី​ញ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ព្រឹក​ថ្ងៃទី​២៦ មេសា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ Sofitel រាជធានី​ភ្នំពេញ។

លោក​ឈី​ន ហ្វា​ចេ​ន​ក៏បាន ថ្លែងអំណរគុណ​ចំពោះ​កម្ពុជា ដែល​បាន​គាំទ្រ​ឲ្យ​ខេត្ត​ឡាវ​នី​ញ និង​ខេត្ត​ព្រះសីហនុ ដើម្បី​ចងសម្ព័ន្ធ​មេត្រីភាព​នឹង​គ្នា គ្រា​ដែល​ខេត្ត​ទាំងពីរ​កំពុង​បង្កើត​ឲ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ទីនោះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក្តី លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន បាន​សំណូមពរ​ឲ្យ លោក​ឈី​ន ហ្វា​ចេ​ន បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​បន្ថែម​ទៀត លើ​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល ជាពិសេស​សូម​ជួយ​ខេត្តស្វាយរៀង ដើម្បី​ចូលរួម​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍន៍​ព្រះរាជាណាចក្រ​កម្ពុជា។



​លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន បាន​ស្វាគមន៍ ចំពោះ គណៈប្រតិភូ​ខេត្ត​ឡាវ​នី​ញ ដែល​បាន​មក​បំពេញ ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ស្រប​ពេល​ដែល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​នឹង​កំពុង​ចូលរួម​កិច្ចប្រជុំ ផ្លូវ​១ ខ្សែក្រវាត់​១ ដែលមាន​សមាជិក​ចូលរួម​ជាង​១០០​ប្រទេស នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់ លោក​ស៊ី ជីន​ពីង ក៏ដូចជា​លោក​គណៈប្រតិភូ​នា ពេលនេះ ដែល​ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់ តាមរយៈ ការ​បញ្ជូន​អ្នក វិនិយោគិន​ល្អៗ​របស់​ប្រទេស ចិន​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​ឈី​វ ហ្វា​ចេ​ន បាន​អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់​ឱកាស​ដល់​អ្នក​វិនិយោគទុន​ចិន បាន​មក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា ហើយ​ម្យ៉ាងទៀត​ការ​វិនិយោគ​របស់​ខេត្ត​ឡៅ​នី​ញ​នាពេលនេះ ក៏បាន​បង្កើត​ឱកាស​ការងារ​យ៉ាងច្រើន​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ ជាច្រើន​ទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu