Ad Code

រថយន្ត​នីសាន់​ដឹក​ជ្រូក​១​គ្រឿង ​ឆ្លង​ផុត​ខេត្ត​ត្បូងឃ្មុំ មក​ជាប់អន្ទាក់​ជំនាញ​នៅ​ខេត្ត​កំពង់​ចាម​



​ត្បូងឃ្មុំ ​៖ ក្រោយពី​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ជំនាញ​ការិយាល័យ​បសុព្យាបាល និង​ផលិតកម្ម​សត្វ​ខេត្ត បាន​ពង្រឹង​ និង​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​ខ្លះ​ៗ​ដែរ ហើយក៏​បាន​ត្អូញត្អែរ​ដែរ​ថា មាន​កម្លាំង​តិច​មិន​អាច​ទប់ស្កាត់បាន សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​បានទទួល​សេចក្តីជូនដំណឹង​របស់​ខេត្ត ពិសេស​ប៉ូលិស​ចរាចរណ៍​ពេល​ឃើញ​ជ្រូក​ដឹក​តាម​ផ្លូវ​មិន​ឃាត់​ផង រករឿង​អី​តែ​ពេទ្យសត្វ ចឹ​ង​បាន​មាន​រថយន្ត​ដឹក​ជ្រូក​ជា​ហូរហែ។ ពលរដ្ឋ​ព្រួយ ​ហើយ​ថ្ងូរ​ថា សកម្មភាព​នេះ អាច​នាំ​ជំងឺ​ជ្រូក​អាហ្វ្រិក ជា​បញ្ហា​អាច​ប៉ះពាល់​ដល់​អ្នក​បរិភោគ។​

បើតាម​ការ​ឲ្យ​ដឹងពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្តកំពង់ចាម​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ ២០១៩ មន្ត្រី​ជំនាញ នៃ​ការិយាល័យ​ផលិតកម្ម​សត្វ និង​បសុព្យាបាល​ខេត្ត​កំពង់ចាម បាន​ឃាត់​ចាប់​រថយន្ត​ដឹក​ជ្រូក​១​គ្រឿង ​​​​​​​​មាន​ជ្រូក​ចំនួន​៥​ក្បាល ​ដឹក​ចេញពី​ប្រទេស​វៀតណាម​ឆ្លង​កាត់​ស្ពាន​គី​ហ្សូ​ណា ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ហើយ​រថយន្ត​ និង​ជ្រូក​ទាំងអស់នោះ មន្ត្រី​ជំនាញ​បាន​ឃាត់​ ហើយ​អូស​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ និង​ស្វែងរក​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​បសុព្យាបាល ​នៃ​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ។ ស្រប​ពេលដែល​មន្ត្រី​ជំនាញ​ការិយាល័យ ផលិតកម្ម​សត្វ និង​បសុព្យាបាល​ខេត្ត​កំពង់ចាម​ដែល​កំពុង​ល្បាត​ជាប្រចាំ​ ហើយ​បាន​ឃាត់​​បានបញ្ជាក់​ឲ្យ​ដឹង​ថា ប្រសិន​បើ​រក​ឃើញ​វីរុស​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​កើត​មាន​ក្នុង​ជ្រូក​ទាំងនេះ ត្រូវ​ដុត​បំផ្លាញ​តែម្តង ហើយ​ករណី​មិន​មាន​វីរុស​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​នេះ គឺ​មន្ត្រី​ជំនាញ​ នឹង​អនុវត្តន៍​បន្ត​តាម​នីតិ​វិធី​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu