Ad Code

គ្រូ​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​មិនទាន់​គិតពី​តំណែង​ជើងឯក​នៅឡើយ​ទេ ដោយ​ផ្តោតលើ​ប្រកួត​នីមួយៗ​សិន



លោក Conor Nestor គ្រូ​បង្គោល​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង កំពុងតែ​ដឹកនាំ​ក្រុម​ដណ្តើមបាន​ជ័យជម្នះ​៥​លើក​ជាប់ៗ​គ្នា​ហើយ​នៅ​រដូវ​កាល​ឆ្នាំ​២០១៩ (Metfone Cambodian League 2019) នេះ​ព្រមទាំង​រក្សា​កៅអី​កំពូល​តារាង​បណ្តោះអាសន្ន​ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១៤ ខណៈ​ក្លិប​ទាំងមូល​គឺ​ផ្តោតលើ​ប្រកួត​នីមួយៗ​ចំពោះមុខ​សិន​ដោយ​មិនទាន់​គិត​រឿង​ឈ្នះ​ជើងឯក​នៅឡើយ​នោះទេ​។



គ្រូបង្វឹក​ជនជាតិ​អៀរ​ឡង់ ខាងលើ​ត្រូវ​បាន CNCC ស្រង់​សម្តី​ថា សមាជិក​គ្រប់រូប​ពុំ​មាន​នរណា​ម្នាក់​បង្ហាញ​មោទកភាព​ខ្លាំង​ឡើយ​ពី​លទ្ធផល​ដើមរដូវ​កាល​នេះ សូម្បីតែ​ពេល​ជុំគ្នា​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ ព្រោះ​ចង់​ប្រមូល​អារម្មណ៍​ផ្ដោតលើ​ការប្រកួត​នានា​។ លោក Conor Nestor សង្កត់ធ្ងន់ថា «​និយាយ​ឲ្យ​ត្រង់​ទៅ ខ្ញុំ​ដឹង​ថា អ្នកខ្លះ​មិន​ជឿ​ខ្ញុំ​ទេ តែ​សូម្បីតែ​ពេល​យើង​ជុំគ្នា ក្នុង​បន្ទប់​ផ្លាស់​ខោអាវ​ក៏ដោយ យើង​មិនដែល​និយាយ​ពី​ការ​ឈ្នះ​ជើងឯក​ឡើយ សូម្បី​តែម្ដង​។ ជាក់ស្ដែង​ដូច​សប្ដាហ៍​មុន​អ៊ីចឹង យើង​និយាយ​តែ​ពី​រឿង​ធ្វើ​យ៉ាង​ណា​ឈ្នះ​ភ្នំពេញ​ក្រោ​ន និង​និយាយ​ពី​ការរៀបចំ​សម្រាប់​ការប្រកួត​ជាមួយ​អគ្គិសនី​កម្ពុជា​សប្ដាហ៍​នេះ​។ យើង​ផ្ដោត​សំខាន់​យ៉ាងម៉េច ធ្វើ​ឲ្យ​បាន​ល្អ​គ្រប់ការ​ប្រកួត ហើយ​ចុងក្រោយ​យើង​នឹង​បញ្ចប់​នៅ​ចំណាត់ថ្នាក់​មួយ​ដែល​យើង​ប៉ង​»​។

លោក Conor Nestor សង្កេត​ឃើញ​ថា​ លទ្ធផល​ល្អ​នៅ​ដើមរដូវ​កាល​នេះ​ដោយសារ​កីឡាករ​ជុំគ្នា​ឡើងវិញ ហើយ​ពួកគេ​បាន​គិត​គូរ​ពី​ក្លិប​ជាង​ខ្លួន​របស់​ពួកគេ​ផ្ទាល់​។​ ឆ្លងកាត់​ការប្រកួត​៥​លើក​កន្លងមក​នៅ​លី​គ​កំពូល​កម្ពុជា​២០១៩ ព្រះខ័ន​រាជ​ស្វាយរៀង កាន់​កំណត់ត្រា​១០០​ភាគរយ ពោល​គឺ​ឈ្នះ​ទាំងអស់ និង​របូត​ត្រឹម​មួយ​គ្រាប់​ប៉ុណ្ណោះ​ពេល​ឈ្នះ​ភ្នំពេញ​ក្រោ​ន​៥​ទល់នឹង​១ កាល​ថ្ងៃអាទិត្យ ទី​២១ មេសា ឈរ​នៅ​កំពូល​តារាង​។



​គិត​ត្រឹម​ពេលនេះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង កំពុង​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​មាន​១៥​ពិន្ទុ​ក្នុង​ដៃ​ច្រើនជាងគេ បើ​ធៀប​នឹង​សមាជិក​ទាំង​១៤​ក្រុម​។ ចំណែក​ប្រកួត​បន្ទាប់​វិញ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ប៉ះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៥១ ខែឧសភា ឆ្នាំ​២០១៩ លើ​ទីលានកីឡដ្ឋាន​ខេត្ត​ស្វាយ​រៀង​ក្នុង​សប្ដាហ៍ទី៦ នៃពាន​រង្វាន់​លីគ​កំពូល​កម្ពុជា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu