Ad Code

នាវា​អូស្ត្រាលី​ក្នុង​សង្គ្រាមលោក​លើក ទីពីរ​ដែល​លិច​ដោយសារតែ​នាវាមុជទឹក​ជប៉ុន ​ត្រូវ បាន​រកឃើញ​



​អ្នក​បុរាណ​វិទូ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា នាវា​ដឹក​ទំនិញ​អូស្ត្រាលី​មួយ​គ្រឿង​ដែល​លិច​ដោយសារតែ​នាវាមុជទឹក​ជប៉ុន​កំឡុង​សង្គ្រាមលោក​លើក​ទី​ ២ ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​សភាព "​នៅ​ដដែល​" នៅ​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ភាគ​អាគ្នេយ៍​របស់​ប្រទេស ។

នាវា SS Iron Crown ត្រូវ​បាន​វាយប្រហារ​ដោយ​គ្រាប់បែក​បាញ់​នាវា​នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤២ ខណៈ​ពេល​កំពុង​ដឹក​រ៉ែ​នៅ​ក្នុង​សមុទ្រ​នៅ​ឯ​នាយ​ឆ្នេរសមុទ្រ​ភាគ​ខាងត្បូង​របស់​អូស្ត្រាលី​នៅ​ក្បែរ​រដ្ឋ Victoria ។ នាវា​នេះ​បាន​លិច​នៅ​ក្នុង​រយៈពេល ៦០ វិនាទី​ដោយ​សម្លាប់​សមាជិក​នាវិក ៣៨ នាក់​ក្នុងចំណោម ៤៣ នាក់​នៅ​លើ​នាវា​នោះ ។

​លោក Peter Harvey ជា​បុរាណ​វិទូ​ម្នាក់​នៅ​តំបន់ Heritage Victoria បាន​និយាយ​ថា "​ការ​រក​ឃើញ​កម្ទេចកម្ទី​បន្ទាប់ពី​រយៈពេល ៧៧ ឆ្នាំ​នៃ​ការ​មិន​ដឹង​ពី​ទីកន្លែង​លិច​ចុងក្រោយ​របស់​វា ​បាន​នាំ​ឲ្យ​មានការ​បញ្ចប់​ការស្វែងរក​សម្រាប់​សាច់ញាតិ និង​ក្រុម​គ្រួសារ​របស់​អ្នក​ដែល​ត្រូវ​បាន​បាត់បង់​នៅតាម​សមុទ្រ ព្រមទាំង​សហគមន៍​សមុទ្រ​របស់​អូស្ត្រាលី​ផង​ដែរ​" ។អ្នកវិទ្យាសាស្ត្រ​រក​ឃើញ​នាវា​ប្រវែង ១០០ ម៉ែត្រ​មួយ​គ្រឿង​នេះ​ ពី​ឆ្នេរសមុទ្រ Victoria ប្រមាណ ១០០ គីឡូម៉ែត្រ ។

​ពួកគេ​បាន​និយាយ​ថា នាវា​នេះ​ហាក់​ដូចជា "​នៅ​ដដែល​" ប្រហែល ៧០០ ម៉ែត្រ​នៅ​ក្រោម​ផ្ទៃ​លើទឹក​សមុទ្រ ។ប្រធាន​អ្នកវិទ្យាសាស្ត្រ​អ្នកស្រី Emily Jateff មកពី​សារមន្ទីរ​ដែន​សមុទ្រ​របស់​អូស្ត្រាលី​បាន​និយាយ​ថា "​យើង​បាន​រៀបចំ​ផែនទី និង​តំបន់​ជុំវិញ​សមុទ្រ​ដោយ​ប្រើ​ប្រព័ន្ធ​សូ​ណារ​ ប៉ុន្តែ​វា​ក៏​មាន​ចក្ខុវិស័យ​យ៉ាង​ជិតស្និទ្ធ​អំពី​រចនាសម្ព័ន្ធ​នាវា​ដោយ​ប្រើ​កាមេរ៉ា​ទម្លាក់​ចុះ​ផង​ដែរ​" ។​ អ្នកស្រី​បាន​បន្ថែម​ថា "​វា​នឹង​អនុញ្ញាត​ឲ្យ​យើង​បង្កើត​រូបភាព​សមាសធាតុ​នៃ​តំបន់​ទាំងមូល​ដើម្បី​ជួយ​តាមដាន​ការ​វាស់​ស្ទង់​សម្រាប់​ការ​អភិរក្ស និង​ការគ្រប់គ្រង​របស់​វា​" ។

​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយ​ថា ពួកគេ​មាន​គម្រោង​ធ្វើ​ពិធី​រំលឹក​នៅ​កន្លែង​នោះ ។បើ​យោង​តាម​ក្រុមប្រឹក្សា​បេតិកភណ្ឌ​ Victoria Heritage បាន​ឲ្យ​ដឹង​ថា ​អ្នក​រស់រាន​មានជីវិត ៥ នាក់​ពី​នាវា​ដែល​លិច​ទឹកបាន​ព្យាយាម​ដណ្ដើម​អាវ​ពោង​សុវត្ថិភាព និង​កាន់​កម្ទេច​កម្ទី​ដែល​កំពុង​អណ្ដែត​ទឹក​រហូតដល់​ពួកគេ​ត្រូវ​បាន​ជួយសង្គ្រោះ ។ ក្រុមប្រឹក្សា​បេតិកភណ្ឌ​បាន​និយាយ​ថា នៅ​ចន្លោះ​ខែមិថុនា ឆ្នាំ ១៩៤២ និង​ឆ្នាំ ១៩៤៣ ប្រទេស​ជប៉ុន​បាន​បញ្ជូន​នាវាមុជទឹក​ចំនួន ១៣ គ្រឿង​ទៅកាន់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​អូស្ត្រាលី ហើយក៏​មានការ​លិច​នាវា​ចំនួន ២២ គ្រឿង និង​បាន​បាត់បង់​អាយុជីវិត​មនុស្ស ១៩៤ នាក់​ផង​ដែរ ៕ AFP






Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu