Ad Code

រន្ទះបាញ់​២​លើក​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់ នៅក្នុង​ស្រុក​ថ្មគោល​



បាត់ដំបង ៖ យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រង​របួស​ធ្ងន់​ដែរ បន្ទាប់ពី​មាន​ករណី​គ្រោះធម្មជាតិ គឺ​រន្ទះ​​បាញ់ ​បានកើត​ឡើង​ផ្ទួនៗ​គ្នា​ក្នុងពេល​តែមួយ។

គ្រោះធម្មជាតិ​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ ខណៈ​ដែល​មេឃ​កំពុង​មាន​ភ្លៀង​ធ្លាក់ ព្រមទាំង​លាយ​ឡំ​ខ្យល់​កន្ត្រាក់​មក​ជា​មួយ​ផង ដោយ​លើក​ទី​១ រន្ទះ​បាន​បាញ់​នៅ​ចំណុច​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង បណ្តាល​ឲ្យ​ត្រូវ​មនុស្ស ម្នាក់​ឈ្មោះ បឿន ទ្រី ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ខាងលើ ​​ស្លាប់ នៅនឹងកន្លែង​តែម្តង​។​

ឯ​ករណី​លើក​ទី​២ បានកើត​ឡើង​នៅ​ចំណុច​ភូមិ​និគម​កណ្តាល ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល​ដដែល ទៅលើ​ឈ្មោះ ជិន ណា​រ៉ា ភេទ​ប្រុស អាយុ ៦១​ឆ្នាំ រស់នៅ​ភូមិ ​ឃុំខាងលើ​ ខណៈដែល​ជនរងគ្រោះ​កំពុង​អង្គុយ​ក្បែរ​ទូរទស្សន៍ ហើយ​ត្រូវ រន្ទះបាញ់​ទូរទស្សន៍ ក៏​បណ្តាល​ឲ្យ​រង របួសធ្ងន់​ដែរ​ដោយ​បច្ចុប្បន្ន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មគោល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu