Ad Code

ពលរដ្ឋ​បាន​ប្រទះឃើញ​បុរស​ម្នាក់​ចង​.​ក​ សម្លាប់​ខ្លួន​នៅក្នុង​ព្រៃ​នៅ​ស្រុក​ស្វាយ​លើ



សៀមរាប ​៖ ​ពលរដ្ឋ​បាន​ប្រទះឃើញ​បុរស​ម្នាក់​ចង​.​ក​សម្លាប់​ខ្លួន ​នៅក្នុង​ព្រៃ​យ៉ាង​ សមត្ថកិច្ច​ចម្រុះ​នៃ​ស្រុក​ស្វាយ​លើ​បាន​សន្និដ្ឋាន​ថា ​ធ្វើ​អត្តឃាត​ខ្លួនឯង និង​អាចមាន​ជំងឺផ្លូវចិត្ត​។

ហេតុការណ៍​ប្រទះឃើញ​សព​នេះ​នៅវេលា​ម៉ោង​១៥​និង​០០​នាទី ថ្ងៃទី​២៦​ ខែមេសា​ ឆ្នាំ២០១៩​ នៅ​ចំណុច​ត្រពាំង​សង្កែ​ដក​កក់ នៅ​ភូមិ​អង្កាញ់​(​ត្រពាំង​អង្ក្រង​) ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក ស៊ុន អេង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹង​ថា មាន​ករណី​ចង.ក​ធ្វើ​អត្ថ​ឃាត​នៅ​ចំណុច ត្រពាំង​សង្កែ​រដក​កក់ នៅ​ភូមិ​អង្កាញ់​(​ត្រពាំង​អង្ក្រង​) ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ជនរងគ្រោះ​ឈ្មោះ លន់ ឡាយ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​នៅ​ភូមិ​បន្ទាត់​បោះ ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

លោក​បន្តថា ​យោងតាម​ការបំភ្លឺ​រប​ស់​ឈ្មោះ សៀក រ៉ែ​ម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ល្អក់ ឃុ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ស្នាក់នៅ​បណ្ដោះអាសន្ន ភូមិ​អង្កាញ់ (​ត្រពាំង​អង្ក្រង​)​ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា គាត់​បាន​ដើរ​ទៅ​រក​ដក​បន្លែ ទាល់ ត្រ​ធៀង នៅ​ម្ដុំ​ត្រពាំង​សង្កែ​ដក​កក់ ស្រាប់តែ​ប្រទះឃើញ​សាកសព​ចង​ក៏​ស្លាប់​នៅ​នឹង​មាត់​ត្រពាំង​សង្កែ ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​។​ក្រោយ​ទទួល​ព័ត៌មាន​មន្ត្រី​បច្ចេកទេស​វិទ្យាសាស្ដ្រ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ​បាន​សហការ​គ្នា​ជាមួយ​ក​ម្លាំ​ង​ប៉ុស្ដិ៍នគរបាល​ស្វាយ​លើ កម្លាំង​ប្រជា​ការពារ កម្លាំង​ប៉េ​អិ​ម កម្លាំង​សឹក​រង​ស្រុក គណៈបញ្ជាការ​ឯកភាព​ស្រុក​ស្វាយ​លើ ប្រធាន​មណ្ឌល​សុខភាព​ស្រុក​ស្វាយ​លើ បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​លើ​សព ពុំ​ឃើញ​មាន​ស្លាក​ស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។

សមត្ថកិច្ច បាន​ធ្វើ​ការ​ពិនិត្យ​នៅក្នុង​កាបូប​លុយ​ជនរងគ្រោះ​ក្រែងល​មាន​អត្តសញ្ញាណប័ណ្ណ​ឃើញ​លុយ​ចំនួន​១៥​ម៉ឺន​រៀល ឃើញ​ក្រដាស​សៀវភៅ​មាន​សរសេរ​លេខ​ទូរស័ព្ទ​089953266 សមត្ថកិច្ច​ក៏បាន​ខ​ល​ទៅ​ក្រែង​ស្គាល់​នៅពេល​ខ​ល​ចូល​ម្ចាស់​លេខ​ឈ្មោះ រឿន រឿ​ម ភេទប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​អ្នក​រត់​តាក់​ស៊ី​ពី​ផ្សារ​ដំ​ដែក ទៅ​ខេត្តព្រះវិហារ នៅ​ភូមិ​អន្លង់​ពីរ ឃុំត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​៩​និង​០០​នាទី​ថ្ងៃទី​២៦​នេះ ជនរងគ្រោះ​បាន​កាក់​ឡាន​គាត់​ជិះ ហើយក៏​បាន​សុំ​លេខ​ទូរស័ព្ទ​ដើម្បី​ទុក​ទាក់ទង​ជិះ​ថ្ងៃក្រោយ លុះ​ជិះ​មកដល់​ចំណុច​ចំការកៅស៊ូ​ក្រែក​ជនរងគ្រោះ​ក៏​ចុះ​នៅ​ចំណុច​នោះ​ទៅ គាត់​ក៏បាន​ដឹក​ម៉ូយ​ទៅ​ដាក់​នៅ​ខាងមុខ​ទៀត​រួច​ក៏​ត្រឡប់ទៅផ្ទះ​វិញ​។

លោក​បន្ត​ថា យោងតាម​ការបំភ្លឺ​របស់​សាច់ញាតិ​ឈ្មោះ មឿ​ន ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​នៅ​ភូមិ​បន្ទាត់​បោះ ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ជា​មនុស្ស​មា​ន​សតិ​មិនសូវ​ល្អ។

ក្រោយ​ការពិនិត្យ​រួច​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​សាច់ញាតិ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu