Ad Code

ឃាត់ខ្លួន​សិស្ស​ថ្នាក់​ទី​១០​ នៃ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ម្នាក់ ​ក្នុងចំណោម​គ្នា​២​នាក់ ​ពីបទ​ឆក់​ដ៏​សកម្ម​



ភ្នំពេញ ​៖​ សិស្ស​ថ្នាក់​ទី​១០ ​នៃ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ម្នាក់ ​ក្នុងចំណោម​គ្នា​២​នាក់ ​ត្រូវ​ ​ ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ ខណៈ​ពួកគេ​ជិះ​ម៉ូតូ​ឆក់​កាបូបដៃ​របស់​ស្ត្រី​ម្នាក់​ដែល​មាន​លុយ​រាប់​រយ​ដុល្លារ​ និង​ទូរស័ព្ទ​ដៃ​ទំនើប​២​គ្រឿង​ តែ​មិនបាន​សម្រេច។

ហេតុការណ៍​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​នាទី​ ថ្ងៃ​ទី​២០ ខែ​មេសា​ ឆ្នាំ​២០១៩ ​ចំណុច​លើផ្លូវ​សុធារស ​កែង​ផ្លូវ​លេខ​១៧៨ សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ​ ដែល​កម្លាំង អ ហ ខណ្ឌ ដូន​ពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ​ក្នុងចំណោម​បក្សពួក​២​នាក់ (​រត់គេចខ្លួន​ម្នាក់​)​ ព្រមទាំង​ដក​ហូត​ម៉ូតូ​១​គ្រឿង​ម៉ាក Honda C125 ស៊េរី​២០១៦ ពណ៌​ខ្មៅ ស្លាក​លេខ​1FT-8573 ភ្នំពេញ ពីបទ​លួច ដោយមាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូបស្ពាយ​)​។​

​មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​បន្តទៀតថា ​ជនសង្ស័យ​ ឈ្មោះ​ សុខ វឌ្ឍនៈ ហៅ មករា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​១០ សាលា​វិទ្យាល័យ​ឥន្ទ្រ​ទេវី ស្នាក់​នៅផ្ទះ​លេខ​៦ ផ្លូវ​លេខ​៩០៧ ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​ ចំណែក​កាបូបស្ពាយ​របស់​ជនរ​ង​គ្រោះ​ ក្នុងនោះ​មាន​លុយ​ចំនួន​៣៤៥ដុល្លារ លុយ​រៀល​ខ្មែរ​ចំនួន​១.៥០០.០០០រៀល ទូរស័ព្ទ​iphoneX ពណ៌​ស ១ គ្រឿង​ទូរស័ព្ទ​iphon6 ​ចំនួន​២​គ្រឿង​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក ​និង​ឯកសារ​មួយចំនួន​។​

​កម្លាំង​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​ ជនរងគ្រោះ ​ឈ្មោះ វង់ ចាន់​ធារ៉ា ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៣៤៥ ផ្លូវលំ ភូមិ​ក្តី​តា​កុយ​ សង្កាត់​វាល​ស្បូវ ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ក្រោយពី​បាន​ស្តាប់​ចម្លើយ​ជនសង្ស័យ​ ឈ្មោះ សុខ វឌ្ឍនៈ បានឲ្យ​ដឹងថា ​បក្សពួក​របស់គេ​ដែល​រត់​គេច​ខ្លួន​ គឺ​ ឈ្មោះ​ ផេង លី​គីម​សួរ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​១០ វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ​រស់នៅ​ម្តុំ​ផ្សា​កណ្តាល (​រត់គេចខ្លួន​) ជា​អ្នក​ឆក់​។ ចំណែក​ខ្លួន​គេ​ផ្ទាល់ ​ជា​អ្នកបើក​ម៉ូតូ​។ ​នៅក្នុង​ឆ្នាំ​២០១៩ នេះ​ ពួកគេ​ទាំង​២​នាក់​បានធ្វើ​សកម្មភាព​ឆក់​ចំនួន​៣​លើក​មកហើយ ​ក្នុងភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ។ ​ចំពោះ​សម្ភារៈ​វត្ថុតាង​ កម្លាំង​បានធ្វើ​កំណត់ហេតុ​ប្រគល់​ទទួល​ឲ្យ​ទៅ​ជនរងគ្រោះ​វិញ​រួចហើយ។​ ចំណែក​ជនសង្ស័យ​ និង​វត្ថុតាង​ បាន​បញ្ជូនទៅ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ អ.ហ រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​បន្ត ​និង​ស្រាវជ្រាវ​ចាប់ខ្លួន​៕

 



 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu