Ad Code

​ប្រទេស​ឥណ្ឌា​ចាប់ផ្ដើម​ការបោះឆ្នោត​ដំណាក់កាល​ទី​បី​



​នៅ​ថ្ងៃ​អង្គារ ការបោះឆ្នោត​បានចាប់ផ្តើម​នៅក្នុង​ដំណាក់កាល​ទី​បី​និង​ជា​ដំណាក់កាល​ធំ​បំផុត​នៃ​ការបោះឆ្នោត​ទូទៅ​របស់​ប្រទេស​ឥណ្ឌា​ដោយ​រួមទាំង​នៅ​រដ្ឋ Gujarat ដែលជា​ស្រុកកំណើត​របស់លោក​នាយ​ក​រដ្ឋមន្ត្រី Narendra Modi និង​រដ្ឋ Kerala ភាគខាងត្បូង​ផងដែរ​ដែលជា​កន្លែង​មេដឹកនាំ​គណបក្សប្រឆាំង​លោក Rahul Gandhi កំពុង​ប្រកួតប្រជែង​។

​សរុប​ទាំងអស់ អ្នកបោះឆ្នោត​ចំនួន​១៨៨​លាន​នាក់​គឺមាន​សិទ្ធិ​បោះឆ្នោត​នៅ ក្នុង​មណ្ឌល​បោះឆ្នោត​ចំនួន ១១៧​ក្នុងអំឡុងពេល​ថ្ងៃ​នៅ​ទូទាំង​រដ្ឋ​ទាំង​១៥​និង​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​សហព័ន្ធ​។​ ការបោះឆ្នោត​ទូទៅ​ដែលមាន​៧​ដំណាក់កាល​គឺ​បានចាប់ផ្តើម​នៅ​ថ្ងៃទី​១១​ខែមេសា​ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី​១៩​ខែឧសភា​។ សន្លឹកឆ្នោត​នឹងត្រូវ​រាប់​នៅ​ថ្ងៃទី​២៣​ខែឧសភា​។ជាង​ពាក់កណ្ដាល​នៃ​មណ្ឌល​បោះឆ្នោត​សភា​របស់​ប្រទេស​ឥណ្ឌា​គឺ​បាន​បោះឆ្នោត​នៅ​ចុងបញ្ចប់​នៃ​ដំណាក់កាល​ទី​៣​។ រដ្ឋសភា​របស់ ​ប្រទេស​នេះ​មាន​សមាជិក​ចំនួន​៥៤៥​រូប​។

​រហូតមកដល់​ពេលនេះ គណបក្ស​កំពុង​កាន់អំណាច Bharatiya Janata (BJP) កំពុង​ជំរុញ​កំណត់ត្រា​សន្តិសុខ​ជាតិ​របស់លោក Modi ខណៈដែល​ខ្លួន​ព្យាយាម​ដោះស្រាយ​ការចោទប្រកាន់​របស់​គណបក្សប្រឆាំង​អំពី​បញ្ហា​សេដ្ឋកិច្ច ​ការបង្កើត​ការងារ​មិន​គ្រប់គ្រាន់​និង​ការ ធ្វើ​កសិកម្ម​ដ៏​ស្មុគស្មាញ​។

​ក្នុងការ​ជួបជុំ​មួយ​នៅ​រដ្ឋ Maharashtra ភាគ​ខាងលិច​កាលពី​ថ្ងៃ​ចន្ទ លោក Modi បានលើកឡើង​ពី​ការវាយប្រហារ​លើ​សណ្ឋាគា​រ​និង​ព្រះវិហារ​នៅ​ប្រទេស​ស្រី​ក្នុង​ពិធីបុណ្យ Easter Sunday ដែល​បានសម្លាប់​មនុស្ស​ចំនួន​២៩០​នាក់​មុនពេល​និយាយថា សន្តិសុខ​របស់​ប្រទេស​ឥណ្ឌា​ត្រូវបាន​ពង្រឹង​បន្ទាប់ពី​រដ្ឋាភិបាល​រប​ស់លោក​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ​២០១៤​។

​លោក Modi បាន​និយាយថា “​មិត្ត​ទាំងអស់គ្នា ចូរ​ចងចាំ​ពី​ស្ថានភាព​របស់​ប្រទេស​ឥណ្ឌា​មុន​ឆ្នាំ​២០១៤​។ តើ​មិនមាន​គ្រាប់បែក​នៅ​គ្រប់​ទីកន្លែង​ទេ​ឬ​? ”​។កាលពី​ចុងខែ​កុម្ភៈ លោក Modi បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅកាន់​ប្រទេស​ប៉ា​គី​ស្ថាន​ដើម្បី​ទម្លាក់​គ្រាប់បែក​លើ​ជំរំ​ហ្វឹកហ្វឺន​មួយ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​អត្តឃាត​នៅ​តំបន់​កា​ស្មៀ​រដែ​ល​បានសម្លាប់​ទាហាន​ប៉ា​រ៉ា​ឥណ្ឌា​ចំនួន​៤០​នាក់​។ ការវាយប្រហារ​នោះ​ត្រូវបាន​អះអាង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម​និយម​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu