Ad Code

ផាន់ គ្រាន់ ស្វាគមន៍​ការ​សុំ​សងសឹក​របស់​ សេន ឃុ​ម ឯ ម៉ន ព្រហ្ម​ម៉ាញ ជួប ពែ​ក ធាង



ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ផាន់ គ្រាន់ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ និង​ជា​ម្ចាស់​ខ្សែក្រវាត់​Barrley Black ទម្ងន់​៦៣,៥០០​គីឡូក្រាម ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ថៃ​សេន ឃុ​ម (Sen Khum) នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​​មេសា ឆ្នាំ​២០១៩​នេះ នៅ​សង្វៀន​ខា​រ៉ា​បាវ​របស់​អាស៊ី​អាគ្នេយ៍។​

សេន ឃុ​ម នេះ​បាន​វាយ​ចាញ់​ផាន់ គ្រាន់ ​ដោយ​ពិន្ទុ​មិន​អស់ចិត្ត កាលពី​ជួបគ្នា​លើកដំបូង​នា​ថ្ងៃទី​២២​ខែ​កក្កដា​ ឆ្នាំ​២០១៨ កន្លងទៅ ដែលនាំឲ្យ​គេ​សុំ​មក​សងសឹក​នឹង ផាន់ គ្រាន់​ វិញ​នេះ។ សេន ឃុ​ម គេ​ក៏​ធ្លាប់បាន​វាយ​ស្មើ​ពិន្ទុ ជាមួយ​ សេង ស្រឿ​ន អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក​ដែរ មុន​ជួប​ជា​មួយ​ផាន់ ​គ្រាន់ ​នោះ។ ទោះជា​យ៉ាងណា សម្រាប់​ជំនួប​ជាមួយ​ផាន់ គ្រាន់ ​លើក​នេះ មិនដឹងថា ​សេន ឃុ​ម អាច​សងសឹក​បានសម្រេច ​ឬ​អត់​នោះទេ​?។

យ៉ាងណា ផាន់ គ្រាន់ ក៏​មិនអាច​មើលស្រាល ឬ ធ្វេសប្រហែស​នោះទេ ព្រោះ​ សេន ឃុ អ្នក​ប្រដាល់​ថៃ​រូបនេះ គឺមាន​ស្នៀត​ប្រដាល់ ​និង​បច្ចេកទេស​មិនជា​អន់​នោះឡើយ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៧៧​លើក ឈ្នះ​៦៤​លើក ចាញ់​១២​លើក និង ស្មើ​០២​លើក។ រីឯ​ប្រវត្តិ​ប្រកួត​របស់​ផាន់ គ្រាន់ វិញ គឺ ប្រកួត​១១៨​លើក ឈ្នះ​៩៩​លើក ចាញ់​១៦​លើក និង ស្មើ​០៣​លើក។​

ផាន់ គ្រាន់ មិនដឹងថា អាច​យកឈ្នះ​ សេន ឃុ​ម បាន​ទៀត​ឬ​អត់​នោះទេ? ព្រោះថា ថ្វីត្បិតតែ​ធ្លាប់​ចាញ់​ផាន់ គ្រាន់​ម្តង​ហើយ​ក្តី ប៉ុន្តែ​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ផ្លែ​ល្អ និង​រឹងមាំ ហើយ។ ដូច្នេះ ចាំមើល​រវាង​ផាន់ គ្រាន់ និង សេន ឃុ​ម ជួបគ្នា​លើក​ទី​២​នេះ តើន​រណា​ជា​អ្នក​ឈ្នះ ? ។

អ្នក​ប្រដាល់​ម៉ន ព្រហ្ម​ម៉ាញ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ត្រូវគេ​ផ្គូ​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ពែ​ក ធាង ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម​ដែរ។ រវាង​ម៉ន ព្រហ្ម​ម៉ាញ និង ពែ​ក ធាង​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។​

ពែ​ក ធាង នេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ម្តង​ពីរដង​ហើយ។ ពែ​ក ធាង គេ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​ទេ ហើយ​មាឌ និង​កម្ពស់ ក៏​ប្រហែល​គ្នា​ដែរ ដោយ​ពួកគេ​ទាំងពីរ មាន​កម្ពស់​១,៦៨​ម៉ែត្រ​ដូចគ្នា។ ប៉ុន្តែ​ប្រវត្តិ​ប្រកួត​របស់ ពែ​ក ធាង គឺ​តិចជាង​ម៉ន ព្រហ្ម​ម៉ាញ ជាង​១០​លើក។​
​ ​
អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៦១​លើក ឈ្នះ​៥០​លើក ចាញ់​១១​លើក មិន​ដែល​ស្មើ។ ពែ​ក ធាង គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ប៉ុន្តែ​គេ​វាយ​ល្អ​ និង​ខ្លាំង​មិន​ចាញ់​អ្នក​ប្រដាល់​កម្ពុជា​នោះឡើយ។ ដូច្នេះ ម៉ន ព្រហ្ម​ម៉ាញ មិនអាច​មើលស្រាល​ពែ​ក ធាង បានទេ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ វាយ​ខ្លាំង និង​មាន​ក្បាច់គុន​ល្អ​ផងដែរ។ យ៉ាងណា សម្រាប់​ការប្រកួត​ជាមួយ​ ពែ​ក ធាង នេះ ម៉ន​ ព្រហ្ម​ម៉ាញ ត្រូវតែ​ប្រយ័ត្ន​កណ្ដាប់ដៃ​របស់គេ ព្រោះថា​កណ្ដាប់ដៃ​របស់គេ​រហ័ស លឿន។

តែ​យ៉ាងណា ពែ​ក ធាង ក៏​មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ព្រោះ ​ម៉ន ព្រហ្ម​ម៉ាញ គេ​ក៏​វាយ​ខ្លាំង​ និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អ​ដែរ​។ ហើយ​មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន​មិន​ចាញ់​ពែ​ក ធាង ទេ​។​

ម៉ន ព្រហ្ម​ម៉ាញ មាន​កំណត់​ត្រា​ប្រកួត​ចំនួន ៧៨​លើក ឈ្នះ​៦៥​លើក ចាញ់​១០​លើក និង ស្មើ​០៣​លើក។ ចាំមើល តើ​ ម៉ន ព្រហ្ម​ម៉ាញ អាច​យកឈ្នះ ពែ​ក ធាង បាន ឬ​អត់​នៅ​ក្នុង​ជំនួប​លើកដំបូង​នេះ ? ។ ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាច​សន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ឡើយ ហើយពីរ​នាក់​នេះ ក៏​មិន​អាច​អ្នកណា​មើលស្រាល​អ្នកណា​បាន​ដែរ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu