Ad Code

មន្ត្រី​សាខា​កាំកុងត្រូល​ ​បន្ត​ចុះ​ត្រួតពិនិត្យ​ និង​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ​ ដែល​ដាក់​តាំង​លក់​ក្នុង​ផ្សារ​សំរោង​



​ឧ​ត្ត​រ​មានជ័យ ​៖ នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៩ មន្ត្រី​សាខា​កាំកុង​ត្រូល ខេត្ត​ឧ​ត្ត​រ​មានជ័យ ​និង​មន្ទីរ​ពាណិជ្ជកម្ម​ បន្ត​ចុះ​ត្រួតពិនិត្យ​ និង​ផ្សព្វផ្សាយ​ អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ដែលមាន​ដាក់តាំង​លក់​នៅក្នុង​ផ្សារ​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ក្នុង​សកម្មភាព​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​ បានធ្វើ​ការវិភាគ​បឋម​រកសារ​ធាតុគីមី​ហាមឃាត់​នៅលើ​ផលិតផល​ម្ហូបអាហារ​មួយចំនួន​រួមមាន ​៖ ត្រីងៀត នំ​បញ្ចុក គុយទាវ មឹក​ក្រៀម សាច់ក្រក និង​ការ​ចុះ​អង្កេត​នៅតាម​បណ្ដា​ស្តង់​លក់​ភេសជ្ជៈ​ក្នុង​ផ្សារ​សំរោង ជាដើម​។​

ជា​លទ្ធផល​ មន្ត្រី​ជំនាញ ពុំបាន​រកឃើញ ភាពមិន​ប្រក្រតី​ណាមួយ​នៅ​ក្នុង​គំរូ​ផលិតផល​ម្ហូបអាហារ​ខាង​លើ​នោះឡើយ​។ បន្ទាប់មក​បាន​ដកហូត ទឹកក្រូច​២១​ដប​ និង​ខ្ទិះដូង​កំប៉ុង​២៤០​កំប៉ុង ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ហើយ​មន្ត្រី​យើង​បាន​ធ្វើ​លិខិត​ព្រមាន​ឲ្យ​ឈប់​ដាក់តាំង​លក់​បន្តទៅ​ទៀត និង​យក​ទំនិញ​ខូច​ទាំងអស់នោះ មក​រក្សាទុក និងធ្វើ​ការដុត​កម្ទេច​ចោល​នៅពេល​ក្រោយ។

មន្ត្រី​សាខា​កាំកុងត្រូល ​បានធ្វើ​ការណែនាំ ផ្សព្វផ្សាយ​ដល់​អាជីវករ ឲ្យ​យល់ដឹង ​និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu