Ad Code

ប្រកួត​កីឡា​យុទ្ធសិល្ប៍​ចម្រុះ​ ដណ្ដើម​ពានរង្វាន់​សម្ដេច​ក្រឡាហោម​ ស ខេង​ លើក​ទី​២ ​ឆ្នាំ​២០១៩



កីឡា​ប្រយុទ្ធ​ចំនួន​៦​ប្រភេទ បាន​ដាក់​ឲ្យ​ចូលរួម​ប្រកួត ដើម្បី​ប្រជែង​ក្នុងការ​ប្រកួត​កីឡា​យុទ្ធ​សិល្ប៍​ចម្រុះ ដណ្ដើម​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេង លើក​ទី​២ ឆ្នាំ​២០១៩ ដែល​រៀបចំ​ដោយ​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​៨​មេសា នៅ​មណ្ឌលកីឡា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​

កីឡា​ទាំង​៦​ប្រភេទ​នោះ រួមមាន​កា​រា​តេ​-​ដូ តេ​ក្វាន់​ដូ​WT(World Taekwondo) ហ្សូ​រិ​ន​ជី​កេ​ម​ប៉ូ​(Shorinji KemPo) កីឡា​ហាប់​គី​ដូ (Hapkido) កីឡា​យូ​ដូ និង ប្រភេទ​កីឡា​វូ​ស៊ូ។​

កីឡា​មួយ​ប្រភេទៗ មាន​កីឡាករ​៤​រូប ដោយ​ទាំង​៤​រូបនេះ ​ចាប់ផ្ដើម​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​តែម្ដង ដោយ​អ្នក​ចាញ់​ត្រូវ​ប្រកួត​គ្នា​ដណ្ដើម​ចំណាត់ថ្នាក់​លេខ៣ ឯ អ្នកឈ្នះ​ប្រកួត​គ្នា​ដណ្ដើម​មេដាយ​មាស។​

​ចំពោះ​លទ្ធផល​វិញ​នោះ ប្រភេទ​កីឡា​កា​រា​តេ​-​ដូ ចំណាត់ថ្នាក់​លេខ​១ កីឡាករ​ឆេង ច័ន្ទដារ៉ា​រតនៈ លេខ​២​កីឡាករ​ទេព ស្ទី​វ​យុទ្ធ​ថា​ណា និង លេខ​៣​កីឡាករ​ជ្រុ​ន វីរៈ​បុត្រ។​
​ ​
ប្រភេទ​កីឡា​ហាប់​គី​ដូ លេខ១ កីឡាករ​គង់ ម៉ូ​ណា​មិ​ថុ​រ៉ា លេខ​២​កីឡា​ករមុំ ឆៃ និង ចំណាត់ថ្នាក់​លេខ ៣​កីឡាករ ហៃ សុខ​ដែន។

ប្រភេទ​កីឡា​វូ​ស៊ូ ចំណាត់ថ្នាក់​លេខ ១ កីឡាករ​ម៉ៅ មុយ​ចន្ថា​រិ​ទ្ធ លេខ​២​កីឡាករ​តាន់ ណា​រិ​ទ្ធ និង​ចំណាត់​ថ្នាក់​លេខ​៣ កីឡាករ ម៉ៅ គឹម​លាង។​
​ ​
ប្រភេទ​កីឡា​តេ​ក្វាន់​ដូ​WT ចំណាត់ថ្នាក់​លេខ១ កីឡាករ​សំ យូ​ដេ​ត លេខ ២ កីឡាករ​ឈុន សុខ​ឡុង លេខ ៣ កីឡាករ​ម៉ៅ គឹម​លាង។

ប្រភេទ​កីឡា​ហ្ស៊ូ​រិ​ន​ជិ​កេ​ម​ប៉ូ លេខ​១​កីឡាករ​ផាត សា​រ៉េ​ន លេខ​២​គង់ សារ​វ័​ន្ដ និង ​លេខ​៣
កីឡា​ករ​ឌុន សម្ផស្ស។​

​ប្រភេទ​កីឡា​យូ​ដូ ចំណាត់ថ្នាក់​លេខ ១ កីឡាករ​នុត សេរីរដ្ឋ ចំណាត់ថ្នាក់​លេខ​២ កីឡាករ​នង គ្រឹ​ស្នា និង ចំណាត់ថ្នាក់​លេខ ៣​កីឡាក​រ​កេត ពុទ្ធា​រិ​ទ្ធ។​

លោក​ឧត្ដមសេនីយ៍​ឯក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុទ្ធ​សិល្ប៍​ចម្រុះ​នេះ ឧបត្ថម្ភ​ទាំងស្រុង​ដោយ​សម្ដេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។ ព្រឹត្តិការណ៍​នេះ​រៀបចំឡើង ដើម្បី​ឲ្យ​កីឡាករ​-​កីឡា​ការិនី​បានទទួល​ប្រាក់ឧបត្ថម្ភ ដើម្បី​ចាយវាយ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខាងមុខនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu