Ad Code

ខ្យល់​កន្ត្រាក់​ វាយប្រហារ​ផ្ទះ​ពលរដ្ឋ​២១​ខ្នង​ និង​រង​របួស​មនុស្ស​ម្នាក់​ ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ



ឧ​ត្ត​រ​មានជ័យ ​៖ ​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បាន​វាយប្រហារ​ទៅលើ​ភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ កាលពី​វេលា​ម៉ោង​១៦​និង​២៥​នាទី​នាទី​ល្ងាច ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ បណ្ដាល​ឲ្យ​លំនៅឋាន របស់​ប្រជាពលរដ្ឋ​ចំនួន​២១​ខ្នង ​ត្រូវ​រង​ការខូចខាត ក្នុង​នោះ​មាន​០៣​ខ្នង បាន​ខូចខាត​ទាំងស្រុង និង​១៨​ខ្នង​ទៀត​ខូចខាត​មធ្យម។​

​បើតាម លោក​វរសេនីយ៍ឯក អិន កាយ អធិការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ បាន​ឲ្យ​ដឹងថា កាលពី​វេលា​កើតហេតុ​ខាងលើ មាន​ភ្លៀង​មួយ​មេ​ធំ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បាន​វាយប្រហារ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២១​ខ្នង ក្នុងស្រុក​ត្រពាំង​ប្រាសាទ ដែល​ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត ព្រម​ទាំង​ផ្ទះ​០៣​ខ្នង ត្រូវ​បាន​បាក់​ទាំងស្រុង​ផងដែរ​។​

​លោក​អធិការ​ស្រុក​បាន​បន្តថា ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ម្នាក់​នោះ ​មានឈ្មោះ ទួន ស្រី​មី ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ​ ត្រូវបាន​ផ្ទះ​ដួលរលំ​សង្កត់​លើ​បណ្តា​ឲ្យ​រងរបួស​ធ្ងន់ ក្រោយ​កើតហេតុ​ត្រូវ​បាន​អាជ្ញាធរ ​និង​សាច់ញាតិ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ដើម្បី​ពិនិត្យ​ និង​ព្យាបាល​របួស​។​

លោក​អធិការ​បាន​បន្តថា ក្រោយពេល​កើតហេតុ សមត្ថកិច្ច និង​អាជ្ញាធរ បាន​ចុះ​ស្រង់​ស្ថិតិ​ពលរដ្ឋ​ដែល​រងគ្រោះ ព្រមទាំង​រក​កន្លែង​សុវត្ថិភាព ជូន​ពលរដ្ឋ​រងគ្រោះ​ផងដែរ​។​

​សូមបញ្ជាក់ថា រយៈពេល​០១​ខែ​ចុង​ក្រោយនេះ គ្រោះធម្មជាតិ ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បាន​វាយប្រហារ​ផ្ទះ​ប្រជាពលរដ្ឋ​ស្រុក​ចំនួន​០៣ ​និង​ក្រុង​អស់​រាប់រយ​ខ្នង​ទៅហើយ ​និង​របួស​មនុស្ស​ម្នាក់​តែ​មិន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​នោះទេ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu