Ad Code

ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន​ បុក​ត្រាក់ទ័រ​ពីក្រោយ​ពេញទំហឹង ស្លាប់១ ​របួស១​​



ឧ​ត្ត​រ​មានជ័យ ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ ម៉ូតូ និង​ត្រាក់ទ័រ (​បើកបរ​ស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច​) នៅ​ផ្លូវជាតិ​លេខ​៥៨ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ ១៥៧~១៥៨ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​០០​នាទី ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ផ្អុង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​១​នាក់ ​និង​របួសធ្ងន់​១​នាក់។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន​ឈ្មោះ​ដូច​ខាង​ក្រោម​ ៖​ ទី​១​.ឈ្មោះ ឈ្លឿ​ន សីហា ភេទ​ប្រុស អាយុ២២​ឆ្នាំ មុខរបរ​កសិករ​ រស់នៅ​ភូមិ​ល្បើក ឃុំ​ស្នួល ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប (​អ្នកបើកបរ ស្លាប់​នៅ​កន្លែង​កើតហេតុ​) មិន​ពាក់មួក​សុវត្ថិភាព បើកបរ​ម៉ូតូ​ស៊ូ​មមើ​អ៊ិច​ ពណ៌​ខៀវ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១Q-២៣៤២។

ទី​២.​អ្នក​រួមដំណើរ​ ឈ្មោះ ផាក ថា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ជាមួយគ្នា របួស​ធ្ងន់​) មិន​ពាក់មួក​សុវត្ថិភាព។​ បន្ទាប់ពី​កើតហេតុ អ្នកបើកបរ​ត្រាក់ទ័រ បាន​ជិះ​ត្រាក់ទ័រ​រត់គេច​ខ្លួន​បាត់ មិន​ស្គាល់​អត្តសញ្ញាណ។​

ក្រោយពេល​ទទួលបាន​ព័ត៌មាន​ភ្លាមៗ កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​វរៈ​ព្រំដែន​៧០២ បាន​ចុះទៅពិនិត្យ​កន្លែង​កើតហេតុ ហៅ​រថយន្ត​សង្គ្រោះ យក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ប្រគល់​សាកសព ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។
ចំណែក​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​បណ្ដោះអាសន្ន​នៅ​កន្លែង​វរៈ​ព្រំដែន​៧០២​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ស្ថានភាព​ផ្លូវត្រង់ មូលហេតុ​ ៖ បើកបរ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹងស្រា និង​ល្បឿន​លឿន មិន​ប្រុងប្រយ័ត្ន ក៏​ទៅបុក​ត្រាក់ទ័រ​ពី​ខាងក្រោយ​យ៉ាង​ពេញទំហឹង​តែម្តង​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu