Ad Code

បើក​វគ្គ​បំពាក់បំប៉ន​មន្ត្រី​បច្ចេកទេស ​មុនពេល​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ហែលទឹក ​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​



សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ប្រកាស​រៀបចំ​វគ្គ​បំពាក់បំប៉ន​មន្ត្រី​បច្ចេកទេស​របស់​ខ្លួន​ ដែល​មាន​រយៈពេល​៤ ចាប់ពី​ថ្ងៃ​ទី​១ រហូតដល់​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោម​ការឧបត្ថម្ភ​ថវិកា​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

លោក ហែម គី​រី អគ្គលេខាធិការ​ នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ប្រាប់​ឲ្យ​ដឹងថា វគ្គ​នេះ​នឹង​មាន​សិក្ខាកាម​ចូលរួម​៦០​នាក់ មកពី​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​ និង​កីឡា​ចំនួន​២០​នាក់ និង មន្ត្រី​បច្ចេក​ទេស​៤០​នាក់ ដែល​គ្រូឧទ្ទេស​ជនជាតិ​សិង្ហ​បុរី Ang Peng Wee ជា​នាយក​បច្ចេកទេស នៃ​សហព័ន្ធ​កីឡាហែលទឹក​អាស៊ីអាគ្នេយ៍។​

លោ​បាន​បន្ត​ថា វគ្គ​នេះ​បង្កើត​ឡើង ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី​៤៣ ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៨​ ដល់​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu