ខ្សែប្រយុទ្ធ Shane Long របស់ក្រុម Southampton បានរកបានគ្រាប់បាល់លឿនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ Premier Leagueកាលពីថ្ងៃអង្គារ ក្រោយស៊ុតបាល់ចូលសំណាញ់ទីទៅហើយ ត្រឹមវិនាទី៧.៦៩វិនាទីអំឡុងការប្រកួតស្មើ១-១របស់ក្រុមគាត់ជាមួយក្រុម Watford ដែលដណ្តើមបាន១ពិន្ទុដោយសារគ្រាប់បាល់ស្មើរបស់កីឡាករ Andre Gray ។
គ្រាប់បាល់បំបែកកំណត់ត្រារបស់កីឡាករ Longបានកើតមានឡើងភ្លាមៗ ក្រោយការប្រកួតចាប់ផ្តើម ពេលដែលគាត់ប្លុកការទាត់បញ្ចេញរបស់ខ្សែការពារ Craig Cathcart របស់ក្រុម Watford ធ្វើឲ្យកីឡាករស្ថិតនៅក្នុងក្រុមជម្រើសជាតិអៀរឡង់ម្នាក់នេះ ស៊ុតបាល់ផុតដៃអ្នកចាំទី Ben Foster ។
គ្រាប់បាល់របស់កីឡាករវ័យ៣២ឆ្នាំម្នាក់នេះ បានបំបែកកំណត់ត្រាចាស់បង្កើតឡើងដោយអតីតខ្សែការពារ Ledley King របស់ក្លិប Spurs ដោយប្រើពេល៩.៩វិនាទី ពេលប៉ះជាមួយក្រុម Bradfordកាលពីខែធ្នូ ឆ្នាំ២០០០។
កីឡាករ Long បាននិយាយប្រាប់ Sky Sports ក្រោយការប្រកួតថា វាគឺជាកំណត់ត្រា តើមែនទេ? វាពិតជាល្អខ្លាំងណាស់ ដែលមានកំណត់ត្រាបែបនេះ។
លោក King បានមើលការប្រកួតរបស់ក្រុម Spursជាមួយក្រុម Brightonកាលពីថ្ងៃអង្គារ ពេលដែលលើកមើលឃើញកំណត់ត្រារយៈពេល១៩ឆ្នាំរបស់គាត់ ត្រូវបានគេបំបែក។
បន្ទាប់ពីគ្រាប់បាល់របស់លោក King គ្រាប់បាល់ដែលលឿនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ Premier Leagueត្រូវបានស៊ុតបញ្ចូលទីដោយលោក Alan Shearer ក្រោយលេងបាន១០.៥២វិនាទី សម្រាប់ក្រុម Newcastle ពេលប៉ះជាមួយក្រុម Man Cityកាលពីឆ្នាំ២០០៣៕
Source: Kampuchea Thmey Daily
0 Comments