Ad Code

ពលរដ្ឋ​ខ្មែរ​​២​នាក់ រួច​ទោស​ ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​មក​ឲ្យ​កម្ពុជា​វិញ ពី​បទ​ឆ្លងដែន​ខុសច្បាប់ កាប់​ឈើ​គ្រញូង​ ក្នុង​ទឹកដី​ថៃ



​ឧ​ត្ត​រ​មានជ័យ​ ៖ អាជ្ញាធរ​ថៃ​ បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០២​នាក់​ តាម​ច្រក​អន្តរជាតិ​ជាំ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុង​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់​វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់​ ដែល​អាជ្ញាធរ​ថៃ​បញ្ជូនមក​នោះ មានឈ្មោះ​ដូច​ខាង​ក្រោម ៖
១.​ឈ្មោះ ជា សម្បត្តិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ​រស់នៅ​ភូមិ​ស្រអែម ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិហារ ចាប់ខ្លួន​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩ ចូល​តាម​ច្រក​ជាំ ពីបទ​កាប់​ឈើ​គ្រញូង​ខុសច្បាប់​។​
២.​ឈ្មោះ តូ ទុំ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​លើ ឃុំ​ត្រពាំង​លើ ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប​ ចាប់ខ្លួន​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៧ ចូល​តាម​ច្រក​ប៉ោយប៉ែត ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ខុសច្បាប់ អ្នក​ទាំងពីរ​ជាប់គុក​នៅ​ខេត្ត​ស៊ីសាកេ​ត ​ប្រទេស​ថៃ​។​

បច្ចុប្បន្ន ក្រោយពី​សមត្ថកិច្ច​បាន​អប់រំ​រួច​ បានឲ្យ​វិល​ទៅ​លំនៅដ្ឋាន​វិញ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu