Ad Code

ឆ្លុះ​សត្វ​ក្នុង​ព្រៃ​មិន​ប្រយ័ត្ន​រាលកៃ​និង​កាំភ្លើង​កែច្នៃ បណ្តាល​ឲ្យ​ស្លាប់​ខ្លួនឯង​នៅ​នឹង​កន្លែង​



សៀមរាប ​៖ ​បុរស​ម្នាក់​ដើរ​ឆ្លុះ​សត្វ​ក្នុង​ព្រៃ​មិន​ប្រយ័ត្ន​រាលកៃ​និង​(​កាំភ្លើង​ឆ្នុក​) កែច្នៃ បណ្តាល​ឲ្យ​ស្លាប់​ខ្លួនឯង​នៅនឹងកន្លែង​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២២ និង​០០ នាទី យប់​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ព្រៃ​ល្ហៀ​ក ស្ថិត​ក្នុងភូមិ សែន​ជ័យ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។



លោក​វរសេនីយ៍​ឯក ស៊ុន អេង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៧​នេះ​ថា មាន​ករណី​រាល​អាវុធ​កែច្នៃ​ដោយ​ខ្លួនឯង​បណ្ដាល​ឲ្យ​ស្លាប់ (​កាំភ្លើង​ឆ្នុក​) លើ​ជនរងគ្រោះ​ឈ្មោះ​ម៉ៅ សាត ហៅ​មី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ កើតហេតុ​ខាងលើ។ លោក​បន្ត​ថា តាម​ការ​បំភ្លឺ​របស់​ឪពុក​ជនរងគ្រោះ​ឈ្មោះ ព្រំ ម៉ៅ អាយុ ៤៩​ឆ្នាំ និង​ម្ដាយ​ឈ្មោះ វ៉ាន់ លាត អាយុ ៤៧​ឆ្នាំ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ​២០១៩ ជនរងគ្រោះ​បាន​យក​កាំភ្លើង​ឆ្នុក ចេញទៅ​ឆ្លុះ​សត្វ​ក្រោយ​ផ្ទះ​ប្រហែល​១០០​ម៉ែត្រ ស្រាប់តែ​ឮសូរ​ផ្ទុះ​ចំនួន​១​គ្រាប់ ពេលនោះ ឪពុកម្តាយ​ក៏​រត់​ទៅ​មើល ជនរងគ្រោះ​ឃើញ​ដួល​ផ្កាប់មុខ​និង​ដី កាំភ្លើង​ឆ្នុក​នៅ​អែប​ខ្លួន​ខាងស្តាំ ហើយ​នៅ​លើ​ខ្លួន​ជនរងគ្រោះ​មាន​រន្ធ​មុត​បោះដៃផុត​ខាងស្តាំ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​។ បន្ទាប់ពី​សមត្ថកិច្ច ត្រួតពិនិត្យ​សព​រួច​ក៏បាន​ប្រគល់​ជូន​គ្រួសារ ជនរងគ្រោះ យក​ទៅ​ធ្វើបុណ្យ​នៅ​ភូមិ​អូរ​រំចេក ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu