Ad Code

ជន​សង្ស័យ ​រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ ត្រូវ​បាន​ប៉ូលិស​បញ្ជូន​ទៅ​តុលាការ​ ពាក់ព័ន្ធ​ថ្នាំញៀន



រតនគិរី ​៖ ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយមាន​ការ​បញ្ជា​ផ្ទាល់​ពី​ លោក​ឧត្ដមសេនីយ៍​ត្រី វ៉ាន់ សង្វាត ស្នងការ​រង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​និង​មានការ​សម្របសម្រួល​ពី​ លោក រ៉ា បូរ៉ា​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា ពាក់ព័ន្ធ​ករណី​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

ករណី​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​នេះ​ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤​និង​០០​នាទី​ល្ងាច​ថ្ងៃ​ពុធ ៥​រោច ខែ​ចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៩​កន្លងទៅ នៅ​ត្រង់​ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្ត​រតនគិរី។

​មន្ត្រី​នគរបាល​ជំនាញ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ នួន លី​ស ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​និង​ធ្វើតេស្ត​ទឹកនោម​លទ្ធផល​វិជ្ជមាន​(+)។​

ក្រោយពី​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ ពណ៌​ស​ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១៧​កញ្ចប់ មាន​ទម្ងន់ ៤២.៧៤​ក្រាម​ទាំង​សំបក​ថង់ ទូរស័ព្ទ​ដៃ​០១​គ្រឿង​
ម៉ូតូ​០១​គ្រឿង​ និង​ថង់​ច្រក​ថ្នាំញៀន​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ​។​

បច្ចុប្បន្ន ជនសង្ស័យ​ រួមទាំង​វត្ថុតាង ​ត្រូវ​បាន​ឃាត់ខ្លួន និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu