Ad Code

ពេល​ដែល​មន្ត្រីរាជការ​ក្រោម​ឱវាទ​មាន​ជំងឺ ​ឬ មាន​ទុក្ខ​លំបាក ​គឺ​លោក​អភិបាលខណ្ឌ​ច្បារអំពៅ ​តែង​ជួយ​ជានិច្ច​



ភ្នំពេញ​ ៖​ តាម​ប្រភព​ព័ត៌មាន​ពី​ លោក ​ហ៊ួ​ត ហ៊ុយ​ នាយក​រដ្ឋបាល​សាលាខណ្ឌ​ច្បារអំពៅ​ បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា ​កាលពី​រសៀល​ថ្ងៃទី​២៦​មេសា​នេះ ​លោក ​ចេង មុនី​រ៉ា អភិបាល ​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​រួម​ដំណើរ​ដោយ​លោក ​និង​លោកស្រី​អភិបាលរងខណ្ឌ ​បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​លោក​ យី ធា​រ៉ាត់​ ប្រធាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​ដែល​កំពុង​មាន​ជំងឺ​គ្រុនឈាម​។​

លោកនាយក​រដ្ឋបាល​បាន​បន្តថា ​លោក ​យី ធារ៉ា​ត់ បាន​មាន​ជំងឺ​គ្រុឌ​ឈាម​អស់​រយៈពេល​ជិត​មួយ​សប្ដាហ៍​ទៅ​ហើយ​ ប៉ុន្តែ​មកដល់​រសៀល​ថ្ងៃទី​២៦​មេសា​នេះ​ លោក​បាន​ធូរ​ស្រាល​ ហើយ​បាន​វិល​មក​សម្រាក​ព្យាបាល​នៅ​លំនៅដ្ឋាន​របស់លោក​ស្ថិតក្នុង​សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ​។ ​ក្នុងពេល​ចុះ​សាកសួរ​សុខទុក្ខ​ លោក​ យី ធា​រ៉ាត់​ នា​រសៀល​ថ្ងៃទី​២៦​នេះ​ លោក​ ចេង មុនី​រ៉ា បាន​នាំយក​ថវិកា ​និង​ផ្លែឈើ​យកទៅ​ផ្តល់​ លោក​ យី ធា​រ៉ាត់ ​ដើម្បី​យក​ទៅ​ប្រើប្រាស់​តាម​ការចាំបាច់​។​

គួរ​បញ្ជាក់ថា​ នៅពេល​ដែល​មាន​មន្ត្រីរាជការ​ក្រោម​ឱវាទ​មាន​ជំងឺ ​ឬ ជួប​គ្រោះថ្នាក់​អ្វីមួយ​ គេ​សង្កេត​ឃើញ​ លោក​ ចេង មុនី​រ៉ា អភិបាល ​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ តែង​អញ្ជើញ​ចុះ​សាកសួរ​សុខ​ទុក្ខ​ និង​ផ្តល់​ជា​ថវិកា​យក​ទៅ​ដោះស្រាយ​ភ្លាមៗ​ដែល​សកម្មភាព​នេះ​ធ្វើ​ឲ្យ​មន្ត្រីរាជការ​ ក៏ដូចជា​ប្រជា​ពលរដ្ឋ​មិនអាច​បំភ្លេច​គុណធម៌​របស់​លោក​អភិបាលខណ្ឌ​បាន​ឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu