Ad Code

ចាស់​ថា ប្រហែស​បាត់​ ប្រយ័ត្ន​គង់ ចត​ម៉ូតូ​មិន​ដក​សោ ចោរ​ឃើញ​ លួច​ភ្លែត​ បាត់​ភ្លាម​



ភ្នំពេញ ​៖ បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​ទៅ​ចត​ទុក​ក្បែរ​រោង​ចិញ្ចឹម​មាន់ ​រួច​ចូលទៅ​ចាប់​មាន់​ធ្វើ​ម្ហូប ដោយ​មិនបាន​ដក​សោ​ចេញពី​ម៉ូតូ នៅពេល​ចាប់​មាន់បាន​ហើយ​ ដើរចេញ​មកវិញ​ ស្រាប់តែ​ចោរលួច​ម៉ូតូ​បាត់​ មិន​ដឹង​ចោរ​ជិះ​ទៅណា។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​៥ ​ខែ​មេសា​ ឆ្នាំ​២០១៩ នៅ​ក្រោយ​សាលា​ជម្ពូវ័ន ស្ថិត​ក្នុង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនរងគ្រោះ​ ឈ្មោះ ​ហ៊ាន់ ហេង ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករ ស្នាក់នៅ​ក្រោយ​វត្ត​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ មានស្រុក​កំណើត​នៅ​ភូមិ​កំពង់ប្រាសាទ ឃុំ​កំពង់​ប្រាសាទ ស្រុក​ពាម​ជ័រ ខេត្ត​ព្រៃវែង​។ ម៉ូតូ​ដែល​បាត់​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ​ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FS 4175។

តាម​សម្តី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើត​ហេតុ រូប​គាត់​ បាន​ជិះ​ម៉ូតូ​ទៅ​កន្លែង​រោង​ចិញ្ចឹម​មាត់​ក្បែរ​ផ្ទះ​ជួល​ដែរ បំណង​យកទៅ​ធ្វើ​ម្ហូប​នៅ​ស្រុក​កំ​ណើត​ ហើយ​បាន​ចត​ម៉ូតូ​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ​ ដោយ​គិតថា​ទៅមួយ​ភ្លែត ​ក៏​ខ្ជិល​ដក​សោ​ចេញ ​លុះ​ពេល​ចាប់​មាន់​រួច​មក​រក​ម៉ូតូ​វិញ​ ស្រាប់តែ​បាត់​មិនដឹង​ទៅណា​ ទើប​រត់​មក​ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ​តែ​ហាក់​គ្មាន​តម្រុយ​ទេ ថា​ចោរ​ជិះ​ទៅ​ទិស​ខាង​ណា​ទេ៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu