Ad Code

មាន​មន្ត្រី​តែ​២​រូប​ប៉ុណ្ណោះ​ ដែល​បាន​និទ្ទេស​ល្អ ក្នុង​វគ្គ​រដ្ឋបាល​កីឡា​ នៅ​ខេត្តស្វាយរៀង​



​អូឡាំពិក ៖ វគ្គ​រដ្ឋបាល​កីឡា សម្រាប់​មន្ត្រី ​និង​គ្រូ​អប់រំ​កាយ និង កីឡា​នៅ​ខេត្តស្វាយរៀង ដែល​បើក​ឡើង​នៅ​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី ២២ មក​នោះ បានបញ្ចប់​ហើយ​នៅ​ល្ងាច​ថ្ងៃទី​២៥​ ខែ​មេសា​ ឆ្នាំ​២០១៩។​

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​នេះ​។​

វគ្គ​នេះ​ឧបត្ថម្ភ​ពី​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ។ ​សិក្ខាកាម​ដែល​ចូលរួម​ចំនួន​២៥​រូបនោះ​មាន​៣​រូប​ជា​ស្ត្រី​ដែល​មកពី​ការិយាល័យ​អប់រំ​កាយ និង កីឡា មន្ត្រី​និង​គ្រូ​អប់រំ​កាយ និង​កីឡា​វិទ្យាល័យ​ខេត្ត​ស្វាយរៀង មន្ត្រី​ការិយាល័យ​អប់រំ​កាយ និង កីឡា​ក្រុង​ស្វាយរៀង ស្រុក​ស្វាយទាប ស្រុក​ស្វាយជ្រំ ស្រុក​រំដួល និង​ស្រុក​រមាសហែក។​

អ្វីដែល​គួរ​ឲ្យ​កត់សំគាល់​នោះ គឺ​ក្នុងចំណោម​សិក្ខាកាម​ចំនួន​២៥​រូប មានតែ​២​រូប​ប៉ុណ្ណោះ​ដែល​ស្មើ​នឹង​៨​ភាគរយ​ បានទទួល​និទ្ទេស​ល្អ ៩​រូប​ ស្មើនឹង​៩​ភាគរយ ​ទទួលបាន​និទ្ទេស​ល្អ​បង្គួរ និង​១៤​រូប​ស្មើនឹង​៥៦​ភាគរយ ​បានទទួល​និទ្ទេស​មធ្យម។​
​ ​
វាគ្មិន​សម្រាប់​វគ្គ​នេះ មាន​លោក​វេជ្ជបណ្ឌិត ស្ដើង ជា ប្រធាន​អនុគណៈកម្មការ​វេជ្ជសាស្ត្រ​អម​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដោយ​លោក​ធ្វើ​បទ​បង្ហាញ​ពី​ការប្រឆាំង​ដូ​ប៉ា ឬ​ដូ​ពីង​(​សារធាតុ​លើក​កម្លាំង​ដែល​ត្រូវ​ហាម​មិន​ឲ្យ​ប្រើ​នៅក្នុង​កីឡា )​។ ភេសជ្ជៈ​សម្រាប់​កីឡាករ​-​កីឡាការិនី ការបញ្ជាក់​ភេទ​នៅក្នុង​កីឡា វិធី​ការពារ​របួស​នៅក្នុង​កីឡា​និង ការសង្គ្រោះ​បន្ទាន់។​
​ ​
លោក បឹង គឹម​តោ អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ និង កីឡា​ធ្វើ​បទ​បង្ហាញ​ពី​របៀប​ធ្វើ​ការងារ​ជា​មួយ​អ្នកស្ម័គ្រចិត្ត វិធី​ក្នុង​ការរៀបចំ​អង្គប្រជុំ ការទំនាក់ទំនង​ និង​បង្ហា​ពី​ការងារ​ស្ត្រី និង កីឡា។​
​ ​
លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ធ្វើ​បទ​បង្ហាញ​ពី​ប្រវត្តិ​ចលនា​អូឡាំពិក ​និង​រចនាសម្ព័ន្ធ​របស់​វា។ អង្គការ​សាមគ្គី​អូឡាំពិក ការលេង​ដោយ​យុត្តិធម៌ ផែនការ​កម្មវិធី​ហ្វឹកហាត់​កីឡា ផែនការ​ចេញដំណើរ​រ​បស់​ប្រតិភូ​ក្នុងការ​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស និង ភាព​ជា​អ្នកដឹកនាំ៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu