Ad Code

អគ្គ​នគរបាលជាតិ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្ដីពី​ការរៀបចំ​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត និង​ការពារ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​



​ភ្នំពេញ ៖ នៅវេលា​ម៉ោង​៨និង​៣០នាទី ​ព្រឹក​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៩​នេះ អគ្គ​នគរបាល​ជាតិ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​រួម ស្ដីពី​សកម្មភាព និង​ការរៀបចំ​ភ្នាក់ងារ​សន្តិសុខ​បោះ​ឆ្នោត ការពារ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ និង​ការពិនិត្យ​បញ្ជី​ឈ្មោះ​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៩។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​មានការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន ដូចជា នគរបាល កងរាជអាវុធហត្ថ កង​យោធពល​ខេមរភូមិន្ទ តំណាង​គណបក្ស​នយោបាយ សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​យ៉ាងច្រើន​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu