Ad Code

កម្ពុជា​-​ចិន នឹង​រៀបចំ​ពិធី​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​ចម្រុះ​រយៈពេល​៣​ថ្ងៃ​នៅ​កោះ​ពេជ្រ​នា​ខែ ឧសភា​ខាងមុខ



ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​១០-១២​ខែឧសភា ឆ្នាំ​២០១៩​ខាងមុខនេះ​ នឹង​មា​ការរៀបចំ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​ចម្រុះ​កម្ពុជា​-​ចិន ដែល​ត្រៀម​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​ ពិព័រណ៍​នេះ​គឺ​រៀបចំ​ដោយ​ក្រុមហ៊ុន​ពិព័រណ៍​អន្តរជាតិ វ៉ាង​នី​គ្រុប និង​មាន​ដៃគូ​សហការ ឧបត្ថម្ភ ជា​លើក​ទី​២ ដោយ​សមាគម​អភិវឌ្ឍន៍​ពាណិជ្ជកម្ម ហ៊ូ​ណាន​នៅ​កម្ពុជា , គេហទំព័រ​អចលនទ្រព្យ និង​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ វិទ្យុ​អារ៉ាប់​ប៉េកាំង​។​

ចំពោះ​គោលបំណង​ដែល​នាំ​ឲ្យ​កម្ពុជា​-​ចិន​រៀបចំ​ពិធី​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​ចម្រុះ​នេះ​ឡើង​គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ពង្រីក​ឥទ្ធិពល នៃ​ផលិតផល​ម៉ាក​យីហោ​របស់​ចិន​នៅ​កម្ពុជា និង​អាស៊ីអាគ្នេយ៍។ ម្យ៉ាងវិញទៀត​កម្ពុជា​នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​កណ្តាល សម្រាប់​ចិន ក្នុងការ​ប្រមូលផ្តុំ​ឱកាស​ពាណិជ្ជកម្ម​ដ៏​ធំ នៅក្នុង ពាណិជ្ជកម្ម រវាង​អាស៊ី និង​ប៉ាស៊ីហ្វិក និង​ដើម្បី​ឆ្លើយតប​យ៉ាងសកម្ម​ទៅ​នឹង​ការអភិវឌ្ឍ​គោលនយោបាយ “​ខ្សែក្រវាត់​មួយ​វិថី​មួយ​”។

មិនតែប៉ុណ្ណោះ​ក៏​ដើម្បី​ការជំរុញ​គោលដៅ​អភិវឌ្ឍន៍​លើ “​ចង្វាក់​ផលិតកម្ម​សារពើ​ភណ្ឌ អភិវឌ្ឍន៍​ទីផ្សារ សេដ្ឋកិច្ច តំបន់​អាស៊ីអាគ្នេយ៍​” ជំរុញ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ក្នុង​តំបន់​និង​ស្រប​ពេល​ដើម្បី​ផ្លាស់ប្តូរ​នូវ​ទម្រង់​សេដ្ឋកិច្ច​ពិតៗ​ទៅជា​លក្ខណៈ​ច្នៃប្រឌិត និង​ទំនើប ប្រែក្លាយ​ផលិតផល​ដែល​លើសលប់​ទៅជា​ធនធាន​ដែល​កម្រ សម្រេច​បាន នូវ​ការ​សហការ និង​ផ្លាស់ប្តូ​រលើ ការផលិត​ទំនិញ​និង​តម្រូវការ​។​

ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​ចម្រុះ​កម្ពុជា​-​ចិន នេះ រួមមាន ៖ តំបន់​ពិព័រណ៍​ផលិតផល​ទេសចរណ៍ , តំបន់​ពិព័រណ៍ ផលិតផល​ឧស្សាហកម្ម , តំបន់​ពិព័រណ៍​ផលិត ផល​កសិកម្ម​និង​សុខភាព , តំបន់​ពិព័រណ៍​ផលិត ផល​សំលៀកបំពាក់ , ស្បែកជើង , មួក , តំបន់​ពិព័រណ៍​ផលិតផល​អាហារ , តំបន់​ពិព័រណ៍​ផលិតផល​គ្រឿងក្រអូប , តំបន់​ពិព័រណ៍ ផលិតផល ឡាន​ម៉ូតូ​, តំបន់​ពិព័រណ៍​ផលិតផល​ផ្នែក​សំណង់ , តំបន់​ពិព័រណ៍​ផលិតផល គ្រឿង​អេ​ឡិច​ត្រូ​និ​ច , តំបន់​ពិព័រណ៍ ផលិតផល សំណង់​អគារ , តំបន់​ពិព័រណ៍​ផលិតផល​ទូរគមនាគមន៍។

សូមជម្រាបថា​ ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​ចម្រុះ​កម្ពុជា​-​ចិន​ក្នុង​ន័យ​លើកកម្ពស់​ពាណិជ្ជកម្ម ​រវាង​អាស៊ី និង​ប៉ាស៊ីហ្វិក និង ដើម្បី ឆ្លើយតប​យ៉ាងសកម្ម​នូវ​យុទ្ធសាស្ត្រ “​ខ្សែក្រវាត់​មួយ វិថី​មួយ​” ដែល​ជា​យុទ្ធសាស្ត្រ​ជំរុញ​គោលដៅ​អភិវឌ្ឍន៍​នៃ “ សមត្ថភាព​ផលិតកម្ម​កាត់បន្ថយ​សារពើភ័ណ្ឌ និង​ការ​អភិវឌ្ឍ​នៃ​រង្វង់​សេដ្ឋកិច្ច អាស៊ី និង​ប៉ាស៊ីហ្វិក​” ហើយ​ពិព័រណ៍​អន្តរជាតិ នេះ​មានការ​ចូលរួម​ពី នាយកដ្ឋាន​ពាណិជ្ជកម្ម ប្រចាំ​ស្ថានទូត​ចិន​នៅ​កម្ពុជា ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu