Ad Code

អតីត​គ្រូបង្រៀន​សាលា​បាក់​ទូក ​និង ​នាយក​សាលា​មិត្ត​រួម​ជំនាន់ នាំ​មនោសញ្ចេតនា​រំភើប​រីករាយ មកកាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី



ភ្នំពេញ ៖ ​បើ​យើង​គិត​ក្នុង​រង្វង់​គ្រួសារ ការ​ជួបជុំ​នេះ​ហើយ​គឺជា​សុភមង្គល​ដែល​ប្រសើរ​បំផុត តែបើ​យើង​គិត​ក្នុង​រង្វង់​ការងារ​និង​ទំនាក់ទំនង​សង្គម​ការ​ជួបជុំ​គឺជា​ក្តី​រំភើប​រីករាយ​របស់​មនុស្ស​គ្រប់ៗ​គ្នា មានន័យថា​ពុំ​មាន​បុគ្គល​ឯណា​មាន​ក្តី​សុខ​សុភមង្គល​និង​ការ​រំភើប​រីករាយ ដោយ​ការរស់នៅ​តែឯង​ឯក​កោ​នោះ​ឡើយ​។ ​តើ​មាន​អ្វី​ដែល​រំភើប​ជាង​ការជួប​ជុំគ្នា​បែបនេះ​?



នៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ម្សិល​មិញ​នេះ​មាន​ព្រឹត្តិ​ការណ៍​ជួបជុំ​មួយ រវាង​អតីត​គ្រូបង្រៀន មាន​ទាំង​នាយក​សាលា​បច្ចុប្បន្ន និង​មិត្ត​រួម​ជំនាន់​កាលពី​ឆ្នាំ​១៩៨០-១៩៨៩ នៃ​សាលា​បាក់​ទូក បាន​មក​ជួបជុំ​សំណេះសំណាល​ជាមួយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បង្កើតបានជា​បរិយាកាស​មួយ​ប្រកបដោយ​ក្តីរំភើប​រីករាយ​សប្បាយចិត្ត ដោយ​ម្នាក់ៗ​បានគាស់​កកាយ​រំលឹក​ដល់​អនុស្សាវរីយ៍​ចាស់ៗ​កាល​រៀន​ជាមួយគ្នា រំលឹក​ដល់​គុណ​លោកគ្រូ អ្នកគ្រូ រឹតចំណង​មិត្តភាព​ឲ្យ​កាន់តែ​ជិតស្និទ្ធ និង​ចែករំលែក​បទពិសោធន៍​ជីវិត ឲ្យ​គ្នា​ទៅវិញទៅមក​។



ស្ថិតក្នុង​បរិយាកាស​ជាទី​មនោ​រម្យ​នេះ លោក តូច កន្តាល់ នាយក​វិទ្យាល័យ​បាក់​ទូក​បច្ចុប្បន្ន និង​អតីត​លោកគ្រូ​អ្នកគ្រូ​ចាស់ៗ​ជាច្រើន​រូប ព្រមទាំង មិត្តភក្តិ​រួម​ជំនាន់ ជាច្រើន​នាក់ បាន​នាំ​យក​កន្ត្រក​ផ្កា​ចម្រុះ​ពណ៌ មក​ប្រគល់​ជូន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ដើម្បី​បង្ហាញ​ពី​មនោសញ្ចេតនា​ស្រឡាញ់​នឹករលឹក និង អបអរសាទរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ធ្វើ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង រំភើប​ក្តុកក្តួល​រីករាយ​បំផុត​។ ជាមួយ​គ្នានេះ​ផង​ដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក៏បាន​បង្ហាញ​នូវ​ទឹកចិត្ត​គោរព​ស្រឡាញ់​ដឹងគុណ​អតីត​លោកគ្រូ អ្នកគ្រូ និង​ទឹកចិត្ត​ស្រឡាញ់​នឹករលឹក​ដល់​មិត្ត​រួម​ជំនាន់​ទាំងអស់ ព្រមទាំង​បាន​ជូនអំណោយ​ដល់​អតីត​លោកគ្រូ អ្នកគ្រូ ក្នុង​ម្នាក់ៗ នូវ​ថវិកា​១០០​ដុល្លារ​, ទឹកក្រូច​០២​កែស​, ទឹក​ចាហួយ​០១​កែស​, មី​០១​កែស និង​ជូន​មិត្តភក្តិ​នូវ​ទឹកក្រូច​ក្នុង​ម្នាក់ ០១​កែស​ផង​ដែរ​៕



 

 




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu