Ad Code

ឃាត់ខ្លួន​សន្តិសុខ​ឯកជន​ម្នាក់ ​ពី​បទ​បន្លំ​ស្លៀកពាក់​ឯកសណ្ឋាន​នគរបាល​ជាតិ



ភ្នំពេញ​ ៖​ យុវជន​ម្នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​នគរបាល​ជ័យជំនះ​ឃាត់ខ្លួន ​ពីបទ​ក្លែងបន្លំ​(​ប្រើប្រាស់​នូវ​ឯកសណ្ឋាន​នគរបាល​ជាតិ​)​ កាលពី​ថ្ងៃ​សៅរ៍​ ០៨​រោច ​ខែចេត្រ​ ឆ្នាំកុរ ​ឯក​សក្ដិ​២៥៦៣​ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៩​ វេលា​ម៉ោង​២១​និង​៣០​នាទី​ នៅ​ចំណុច​ផ្លូវ​ព្រះ​នរោត្តម​កែង​លេខ​១៥៤​ ភូមិ​៧ ​សង្កាត់​ជ័យជំនះ ​ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ពី​ក្លែងបន្លំ​(​ប្រើប្រាស់​ឯកសណ្ឋាន​នគរបាល​ជាតិ​)​ឈ្មោះ​ ប្រាក់ ច​ន្ទ័​ដា​រាវ​ង្ស​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​សន្តិសុខ​ឯកជន​ ស្នាក់នៅ​មិន​ពិតប្រាកដ​។​រីឯ​វត្ថុតាង​ចាប់យក​រួមមាន ​ឯកសណ្ឋាន​នគរបាល​ជាតិ​ ពណ៌​ទឹកដោះគោ ខោ​០១ អាវ​០១ សក្ដិ​២​មួយ​គូ សញ្ញា​សឹង្ហ​០១​ និង​ម៉ូតូ​០១​គ្រឿង​ម៉ាក​ZOOMER. X ​ពណ៌​បៃតង​បិត​ស្គុត​ប៉ា​រ៉ា​ស្លាក​លេខ នប​1 4652(​ពណ៌​ក្រហម​)​ លេខ​តួ​5105847​លេខ​ម៉ាស៊ីន​0105847​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ​ដំណើររឿង​ហេតុ​នោះ ​គឺ​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ​ឆ្នាំ​២០១៩​ ម៉ោង​១៤ ​ជន​សង្ស័យ​ ឈ្មោះ​ ប្រាក់​ច័ន្ទ ដា​រាវ​ង្ស​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ ជា​សន្តិសុខ​ឯកជន​ បាន​ទៅ​យាម​នៅ​
ហាង​បបរ​មួយ​កន្លែង​ ម្ដុំ​ផ្សារ​ដើម​គរ​ ដោយ​ស្លៀកពាក់​ឯកសណ្ឋាន​ជា​សន្តិសុខ​ ពណ៌​ខ្មៅ​ លុះដល់​ម៉ោង​២០​យប់ ​ចប់​ម៉ោង​ការងារ ​ក៏បាន​ដូរ​ឯកសណ្ឋាន​សន្តិសុខ​ចេញ​ ដាក់​ឯកសណ្ឋាន​នគរបាល​ជាតិ​(​ពណ៌​ទឹកដោះគោ​)​ ដែល​ដាក់​ក្រោម​កែបម៉ូតូ​ ដែល​ទិញ​នៅ​ផ្សារ​ទឹកថ្លា​ ខោ​០១ ​អាវ​០១​ តម្លៃ​១០​ដុល្លារ សក្ដិ​០១​គូ តម្លៃ​០៣​ដុល្លារ ​ស្លាក​ឈ្មោះ​តម្លៃ​០៥​ដុល្លារ ​ពេល​ដូរ​ឯកសណ្ឋាន​ប៉ូលិស​រួចហើយ​ ក៏បាន​ជិះ​ម៉ូតូ​ដើរលេង ​មួយសន្ទុះ​មកដល់​ចំណុច​ផ្លូវ​ព្រះ​នរោត្តម​ កែង​ផ្លូវ​លេខ​១៥៤​ភូមិ​៧ ​សង្កាត់​ជ័យជំនះ ​ខណ្ឌ​ដូនពេញ​ ក៏​ត្រូវ​បាន​ជួប​កម្លាំង​ល្បាត​ប៉ុស្តិ៍​ជ័យជំនះ​ ត្រួតពិនិត្យ ​ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ប្រា​ក់ ច​ន្ទ័​ដា​រាវ​ង្ស​ រួម​ជា​មួយ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ZOOMER X​ ពណ៌​ប៉ា​រ៉ា​ស្លាក​លេខ នប​14652(​ពណ៌​ក្រហម​)​ យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​ជ័យជំនះ​តែម្ដង​។​

បច្ចុប្បន្ន​ ជនសង្ស័យ ​កំពុង​ឃាត់ខ្លួន​នៅ​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu