Ad Code

គណៈ​បញ្ជាការ​ឯកភាព​សង្កា​ត់​ចាក់អង្រែលើ​ ចុះ​ប្រមូល​ជន​វង្វេង​ផ្ទះ​ ទៅ​ដាក់​មន្ទីរ​សង្គមកិច្ច​



​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៨​មេសា​នេះ​ លោក កែវ សាវឿន ចៅសង្កាត់​ចាក់អង្រែលើ ​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ បាន​ដឹកនាំ​កម្លាំង​ចុះ​រដ្ឋបាល​ក្នុង​មូលដ្ឋាន​ ដើម្បី​ចាប់​ប្រមូល​ជន​វង្វេង​ផ្ទះ​ និង​ក្មេងស្ទាវ​បែក​ថ្នាំ​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ឲ្យ​ធ្វើការ​អប់រំ ​និង​បន្សាប​ថ្នាំញៀន​។​

លោក​ កែវ សាវឿន​ បាន​ឲ្យ​កម្ពុជា​ដឹងថា ​ការ​ចុះ​ប្រមូល​ក្រុម​ជន​វង្វេង​ផ្ទះ​ និង​ក្មេងស្ទាវ​បែក​ថ្នាំ​នា​ថ្ងៃ​នេះ​ គឺ​យោងតាម​សំណូមពរ​ដ៏​ទទូច​ពី​ប្រជាពលរដ្ឋ​ ដោយសារតែ​ក្រុម​ក្មេង​ទាំងនេះ​ តែងតែ​បង្ក​ជម្លោះ ​និង​អុកឡុក​ក្នុង​មូលដ្ឋាន​ម្យ៉ាងទៀត​ខ្លាច​ក្រុម​វា​បង្ក​ជា​អគ្គិភ័យ​បំផ្លាញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​។ ​ហើយ​នៅពេល​កម្លាំង​ចម្រុះ​ចុះមក​ដល់ ​គឺ​ប្រជាពលរដ្ឋ​បាន​នាំ​សមត្ថកិច្ច​ទៅ​ចង្អុលមុខ​ជនបង្ក​អុក​ឡុក​ធ្វើ​ឲ្យ​ជនបង្ក​មិនអាច​ប្រកែក​បាន​។​

លោក​ កែវ សាវឿន បាន​បញ្ជាក់​ថា ​បើសិនជា​យើង​មិន​ចុះ​ប្រមូល​ក្រុម​នេះ​ទៅ​មន្ទីរ​សង្គមកិច្ច​ទេ​គឺ​អាច​ជួប​ផល​លំបាកទៅ​ថ្ងៃមុខ​ ព្រោះ​ពួកគេ​មិន​ស្គាល់​ពាក្យ​ថា​ល្អ​នោះ​ទេ​។​ ម្យ៉ាងទៀត ​ពួកគេ​រស់នៅ​គ្មាន​អ្នក​គ្រប់​គ្រង ព្រោះ​ត្រូវ​ម្តាយ​ឪពុក​បំ​បោះបង់ចោល​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​ប្រព្រឹត្តិ​នូវ​អំពើ​ខុសឆ្គង​ដែល​ប្រជាពលរដ្ឋ​លោក​មានការ​ភ័យខ្លាច​ណាស់​។​ ដូច្នេះ​ មានតែ​ឲ្យ​ពួកគេ​ទៅ​រៀនសូត្រ ​និង​កែប្រែ​ខ្លួន​ឲ្យ​ទៅជា​មនុស្ស​ល្អ​ដើម្បី​អនាគត​ពួកគេ​ទៅ​ថ្ងៃមុខ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu