Ad Code

លោក គីម ប្រា​ប់លោក ពូ​ទីន ថា អាមេរិក​ធ្វើ​ទង្វើ​អាក្រក់​នៅឯ​កិច្ចពិភាក្សា​ក្នុង​ទីក្រុង ហាណូយ



ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​ថា ក្នុង​កិច្ចប្រជុំ​កំពូល​លើកដំបូង​ជាមួយ​ប្រធានាធិបតី​រុស្សី​វ្លា​ឌី​មៀរ​ពូ​ទីន​, មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​ បាន​ប្រព្រឹត្ត​អំពើអាក្រក់​នៅឯ​កិច្ចចរចា​នាពេល​ថ្មីៗ​នេះ​។​

លោក​គីម​និង​លោកពូ​ទីន​បាន​ជួបគ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​កំពង់ផែ Vladivostok ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី​សម្រាប់​កិច្ចប្រជុំ​កំពូល​លើកដំបូង​របស់​ពួកគេ​ដែលមាន​គោលបំណង​ប្រឆាំងនឹង​ឥទ្ធិពល​របស់​អាមេរិក​ស្របពេល​ដែល​លោក​គីម​កំពុង​ប្រឈមមុខ​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ​ស្តីពី​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង​។​

មេដឹកនាំ​ទាំងពីរ​បាន​ស្វាគមន៍​គ្នា​យ៉ាង​កក់ក្តៅ​ដោយ​ចាប់ដៃគ្នា​និង​ចែករំលែក​ស្នាមញញឹម​នៅពេល​ចាប់ផ្តើម​កិច្ចប្រជុំ​លើ​កោះ​មួយ​ក្នុង​ទីក្រុង Vladivostok ដែលមាន​រយៈពេល​ជិត​ប្រាំ​ម៉ោង​។​

លោកពូ​ទីន​បាន​រង់ចាំ​លោក​គីម​នៅពេលដែល​លោក​ចេញពី​រថយន្ត​ទំនើប​របស់លោក​។​
​ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​រាយការណ៍​ថា ក្នុងអំឡុង​កិច្ចពិភាក្សា​នេះ លោក​គីម​បាន​និយាយថា “​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​និង​ក្នុង​តំបន់​ពេលនេះ​កំពុងតែ​ជាប់គាំង​ហើយ​ឈានដល់​ចំណុច​សំខាន់​មួយ​”​។​

ទីភ្នាក់ងារ​នេះ​បាន​បន្ថែមថា “​លោក​បាន​ព្រមាន​ថា ស្ថានភាព​នេះ​អាច​វិល​ត្រលប់​ទៅ​រដ្ឋ​ដើម​វិញ​ដោយសារតែ​សហរដ្ឋអាមេរិក​ធ្វើ​អាកប្បកិរិយា​ជា​ឯកតោភាគី​ក្នុង​ជំនឿ​មិន​សមរម្យ​នៅក្នុង​កិច្ចចរចា​កំពូល​លើក​ទី​២​រវាង​កូរ៉េខាងជើង​និង​អាមេរិក​នាពេល​ថ្មីៗ​នេះ​”​។​
KCNA បាន​ដកស្រង់​សម្តី​លោក​គីម​ដែល​និយាយថា “​សន្តិភាព​និង​សន្តិសុខ​នៅលើ​ឧបទ្វីប​កូរ៉េ​នឹង​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​អាកប្បកិរិយា​នាពេល​អនាគត​របស់​អា​មេ​រិ​ក​ហើយ​កូរ៉េខាងជើង​នឹង​ប្រុងប្រៀប​សម្រាប់​គ្រប់​ស្ថានភាព​ទាំងអស់​”​។​

គួរបញ្ជាក់​ជាថ្មី​ថា កិច្ចប្រជុំ​កំពូល​គីម​-​ត្រាំ​បាន​បែកបាក់​កាលពី​ចុងខែ​កុម្ភៈ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​មួយ​ឡើយ​លើ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

នៅឯ​កិច្ចចរចា​ទាំងនោះ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បានទាមទារ​ឲ្យ​មាន​ការដក​ទណ្ឌ​កម្មជាប​ន្ទា​ន់​ប៉ុន្តែ​ភាគី​ទាំងពីរ​មិន​យល់​ស្របគ្នា​លើ​អ្វីដែល​កូរ៉េខាងជើង​ចង់បាន​ជា​ថ្នូរ​នឹង​ការបោះបង់​នុយក្លេអ៊ែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu