Ad Code

ណាត់​ជួប​គ្នា​ក្នុង​ផ្ទះ​សំណាក់​ បាន​មួយ​កំណាត់​យប់​ ខាង​ប្រុស​ដាច់ខ្យល់​ស្លាប់​



ភ្នំពេញ​ ៖​ បុរស​ម្នាក់​ ដែល​គេ​ស្គាល់​ថា​ ជា​គ្រូបង្រៀន​ភាសា​កូរ៉េ​ បាន​ដាច់ខ្យល់​ស្លាប់​ក្នុង​ផ្ទះ​សំណាក់​បន្ទាប់ពី​បុរស​រងគ្រោះ​ដឹក​ដៃគូ​ស្នេហ៍​ឡើងឋានសួគ៌​បាន​មួយ​លើក​។​

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ ​ឈានចូល​ថ្ងៃទី​២៥​ ខែ​មេសា ​នៅក្នុង​ផ្ទះសំណាក់​យីហោ​ម្កុដ​មាស មា​នទី​តាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ ភូមិ​ទ្រា ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ។

ជនរងគ្រោះ ​ឈ្មោះ​ អឿន​ ប៊ុនធឿន ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​គ្រូបង្រៀន​ភាសា​កូរ៉េ​ មាន​ស្រុក​កំណើត​ ភូមិ​កោះ​វត្ត​ ឃុំ​ខ្នារ​ទទឹង ​ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​។​

តាម​ប្រភព​ពី​នារី​ជា​សង្សារ​ ដែល​មិន​ប្រាប់​ឈ្មោះ​ អាយុ​៣០​ឆ្នាំ​ មុខរបរ​លក់​គ្រឿងក្រអូប ​ស្នាក់នៅ​ភូមិ​ដំណាក់​ធំ​៣​ សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ ខណ្ឌ​មានជ័យ​ បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ និង​នាង​បាន​លួច​ទំនាក់ទំនង​ស៊ីជម្រៅ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​ ដោយ​ខាង​ប្រុស​មាន​ប្រពន្ធ​ និង​កូន ​ឯ​ខ្លួន​នាង​ ក៏​មាន​ប្ដី​ដែរ តែ​មិន​ចុះ​សម្រុង​នឹង​គ្នា​។ ​មុនពេល​កើតហេតុ​ ជន​រងគ្រោះ ​បាន​បើក​រថយន្ត​បា​ឡែ​ន ពណ៌ស ពាក់​ស្លាក​លេខ​ពោធិ៍សាត់​2B 15 83 ចេញពី​ខេត្ត​ពោធិ៍សាត់ ​ដោយ​ណាត់​ជួប​គ្នា​នៅផ្ទះ​សំណាក់​ម្កុដ​មាស​នេះឯង​។​

នារី​ជា​សង្សារ​បាន​បន្ត​ថា មុន​ពេល​ចូល​សម្រាក​ក្នុង​ផ្ទះ​សំណាក់ ​ជនរងគ្រោះ​ជា​សង្សារ​ បាន​ជួបជុំ​មិត្តភ័ក្ដិ​ ផឹក​ប៊ីយែរ​អស់​២​កំប៉ុង​។ ​នៅ​ពេល​ចូល​ដេក ​គឺ​ពួកគេ​បានរួម​ដំណេក​បាន​ម្តង​ រួច​ក៏​នាំគ្នា​ដេក​ទៅ​។​ លុះដល់​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​២៥​នេះ ​ស្រាប់តែ​ឮ​ជនរងគ្រោះ​ត្រដរ​ខ្យល់ ​ពេលនោះ​នារី​ជា​សង្សារ ​បាន​ស្រែកហៅ​ម្ចាស់ផ្ទះ​សំណាក់​ឲ្យ​ជួយ​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ ប៉ុន្តែ​នៅពេល​សែង​មកដល់​ក្រោម ​ទើប​ដឹងថា ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅ​ហើយ​។​

ទាក់ទិន​នឹង​ហេតុការណ៍​នេះ​ កម្ពុ​ជាថ្មី​ បាន​ធ្វើការ​សាកសួរ​ព័ត៌មាន​ទៅ​សមត្ថកិច្ច​ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ ដោយ​រង់ចាំ​គ្រូពេទ្យ​មក​ធ្វើ​កោសល្យវិច័យ​សិន​។​ បើ​តាម​ការពិនិត្យ​បឋម ​គឺ​ជនរង​គ្រោះ​អាច​ស្លាប់​ដោយសារ​គាំងបេះដូង​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu