Ad Code

នគរបាល​ចរាចរណ៍​ស្រុក​ ​ចុះ​ណែនាំ​អប់រំ​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​បើក​គោយន្ត​កន្ត្រៃ​ ឡើង​លើ​ភ្នំ​ជប់​គគីរ​ សូម​ឲ្យ​ពាក់​ខ្សែ​ពាន​ពីរ​ឡើងវិញ



ឧ​ត្ត​រ​មានជ័យ ​៖ ដោយមាន​ការ​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ទោ ម៉ែន លី​ ស្នងការ​នគរបាល ខេត្ត​ឧត្ដរមានជ័យ និង​មានការ​ចង្អុលបង្ហាញ​ពី​ លោក ហាំង ម៉េង អភិបាលស្រុក​បន្ទាយ​អំពិល និង​ លោក​វរសេនីយ៍ទោ ឃុ​ល ភិន អធិការ​នគរបាល​ស្រុក នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ចរាចរណ៍ ស្រុក​បន្ទាយ​អំពិល ចំនួន​០៨​នាក់​ ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ត្រី សំ សាត អធិការរង​ផ្នែក​សណ្ដាប់ធ្នាប់ បាន​ចុះ​ធ្វើការ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ដែល​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​( ដោយ​មិន​ផាកពិន័យ​)។​

ក្នុងឱកាស​នោះដែរ ​លោក​វរសេនីយ៍ត្រី សំ សាត អធិការរង​ស្រុក បាន​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ នៅ​ចំណុច​ផ្លូវ​ឡើងលើ​ភ្នំ​ជប់​គគីរ ភូមិ​ចាន់​ក្រហម​សែន​ជ័យ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​បាន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​គោយន្ត​កន្ត្រៃ ហើយ​បាន​ណែនាំ​ដល់​ពួកគាត់​ឲ្យ​ប្រុងប្រយ័ត្ន​ដែល​បើក​គោយន្ត​កន្ត្រៃ ឡើងលើ​ភ្នំ​ជប់​គគីរ ដែល​ពាក់​ខ្សែ​ពាន​មួយ​តម្រូវ​ឲ្យ​គាត់ ពាក់​ខ្សែ​ពាន​ពីរ​ឡើងវិញ និង​បាន​បិទ​ចំណាំង​ប្លាត​ជូន​គាត់​ផង​។ ​

ជាមួយ​គ្នា​នោះ ​លោក​អធិការរង​ផ្នែក​សណ្ដាប់ធ្នាប់ ក៏​បាន​ធ្វើ​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​ ដែល​បើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ និង​មិន​ពាក់​កញ្ចក់ មើល​ក្រោយ ព្រមទាំង​បាន​ចែក​សៀវភៅ​ច្បាប់​ចរាចរណ៍​ជូន​ពួកគាត់​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu