Ad Code

ឈើ​មួយ​រថយន្ត​សាំ​យ៉ុង ឈ្មួញ​យក​មក​លាក់​ទុក​ក្នុង​ព្រៃ​ ជំនាញ​រដ្ឋបាល​ព្រៃឈើ​​​រឹបអូស​យក​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ



រតនគិរី ​៖ ​ឈើ​សុ​ក្រំ​ប្រភេទ​សន្លឹក មួយ​មួយ​រថយន្ត​សាំ​យ៉ុង ​​ឈ្មួញ​យកមក​លាក់ទុក​ក្នុងព្រៃ ត្រូវបាន​រដ្ឋបាល​ព្រៃឈើ​ផ្នែក​វើ​ន​សៃ រឹបអូស​យក​មក​រក្សា​ទុក នៅ​ខណ្ឌ​រដ្ឋបាល​​​ព្រៃឈើ។

ការ​ចុះ​រឹបអូស​រថយន្ត​សាំ​យ៉ុង​ខាង​លើ​នេះ ​ធ្វើឡើង​នៅវេលា​ម៉ោង​១០​និង​០៥​នាទី ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ ​ដោយ​សមត្ថកិច្ច​រដ្ឋបាល​ឈើ​ផ្នែក​វើ​ន​សៃ ក្រោម​ការ​សម្របសម្រួល​ពី​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត បាន​ចុះ​រឹបអូស​រថយន្ត​សាំ​យុង​០១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2A.5978 ​​ដឹក​ឈើ​ពេញ​រថយន្ត យក​មក​លាក់​ទុក​នៅ​ក្នុង​ចម្ការ​ស្វាយចន្ទី ក្រោយ​វត្ត ស្ថិតក្នុង​ភូមិ​ថា​រង​ជង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី។

លោក ឡេង យុគ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​វើ​ន​សៃ បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ទទួល​បាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ មាន​រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ​០១​គ្រឿង យក​ទៅ​លាក់​ទុក​នៅ​ចំណុច​ខាងលើ​​ លោក​ក៏​​បាន ​​​រាយការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា​រង ដើម្បី​សម្រួល​ក្នុង​ការ​រឹបអូស​វត្ថុតាង យក​មក​រក្សាទុក​បន្ត​នីតិ​វិធី។

លោកនាយ​ផ្នែក​បាន​បន្ត​ទៀតថា ឈើ​នេះ ជា​ប្រភេទ​ឈើ​សុ​ក្រំ អារ​ជា​សន្លឹក ដែលមាន​មុខកាត់ ៣៥​សង់ទីម៉ែត្រ គុណ ១០​សង់ទីម៉ែត្រ ប្រវែង ១.២​ម៉ែត្រ និង​២.២​ម៉ែត្រ សរុប​ចំនួន​៣៦​សន្លឹក​ ហើយ​លោក​មិនទាន់បាន​ធ្វើការ​វាស់វែង​នៅឡើយ​ទេ។

បច្ចុប្បន្ន រថយន្ត និង​ឈើ ត្រូវបាន​យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ស្រាវជ្រាវ​បន្ត​រក​ម្ចាស់​ឈើ​មក​ចាត់វិធានការ​តាមច្បាប់​ព្រៃឈើ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu