Ad Code

ក្រឡាប់​ HIGHLANDER នៅ​ស្រុក​បុទុមសាគរ បណ្ដាល​ឲ្យ​ប្រុស​ស្រី​៤​នាក់ រង​របួស​ស្រាល​និង​ធ្ងន់



កោះកុង ​៖​ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​ បាន​រង​របួស​ស្រាល​ និង​ធ្ងន់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​កាលពី​វេលា​ម៉ោង​៨​និង​១៩​នាទី ​ព្រឹក​ នា​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៩ លើ​ផ្លូវ​ជាតិ​លេខ​៤៨ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​៥៤.៥៥ ស្ថិត​ក្នុង​ភូមិ​ជី​មាល ឃុំ​អណ្ដូងទឹក ​ស្រុក​បទុម​សាគរ ខេត្តកោះកុង។

បើ​តាម​ការ​លើក​ឡើង​ពី​សមត្ថកិច្ច​ថា ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក HIGHLANDER ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG.2124 ធ្វើដំណើរ​ពី​ភ្នំពេញ ឆ្ពោះទៅ​កោះ​ស្ដេច បើកបរ​ដោយ​ឈ្មោះ​ឡុ សុភាព ភេទ​ប្រុស​អាយុ ៤០ ឆ្នាំ រស់នៅ​ក្នុងភូមិ ៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ​ដោយ​ដឹក​អ្នកដំណើរ​ចំនួន ៥ នាក់ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ដ​ក៏បាន​បែក​កង់​ក្រោយ ខាងស្តាំ បណ្ដាលឱ្យ​ក្រឡាប់​ធ្លាក់​ចិញ្ចើមផ្លូវ​ដោយ​ខ្លួនឯង​តែម្ដង។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ករណី​ក្រឡាប់​រថយន្ត​ខាងលើ​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន ៤ នាក់​បាន​រងរបួស ក្នុងនោះ​របួសធ្ងន់ ២ នាក់​ប្រុស​ម្នាក់​ស្រី​ម្នាក់។

ក្រោយ​កើតហេតុ ​សមត្ថកិច្ច​បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មណ្ឌល​សុខភាព​ឃុំ​អណ្ដូងទឹក​ដើម្បី​ព្យាបាល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu