Ad Code

សាល​មហោស្រព NABA នៃ​ណាហ្គា​វើ​ល​ផ្តល់ជូន​នូវ​ការសម្តែង​សិល្បៈ​ចម្រុះ​ទ្វីបអាស៊ី​ដ៏​មហស្ចារ្យ​



ភ្នំពេញ​៖ “​ការសម្តែង​សិល្បៈ​ចម្រុះ​ទ្វីបអាស៊ី​” ដ៏​មហស្ចារ្យ​ដែល​មិន​ធ្លាប់មាន​ពីមុន​នៅ​កម្ពុជា និង​ដែលមាន​ការចូលរួម​សម្តែង​ដោយ​កំពូល​អ្នកសិល្បៈ​ជាង ៥០ នាក់​មកពី​ជុំវិញ​ពិភពលោក នឹង​ផ្តល់ជូន​នៅ​សាល​មហោស្រព NABA នៅ​ណាហ្គា​ទី ២ ចាប់ពី​ថ្ងៃទី ១២ មេសា តទៅ​ចាប់ពី​ម៉ោង ៨ យប់​។​

ការសម្តែង​សិល្បៈ​ចម្រុះ​ទ្វីបអាស៊ី​ដ៏​មហស្ចារ្យ​នេះ ចូលរួម​សម្តែង​ដោយ​ក្រុម​សៀក​ហ្វា​ពន្លឺ​សិល្បៈ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុងប្រទេស​កម្ពុជា ក្រុម​រាំ ADEM Dance Crew ដែល​ទទួល​បានការ​ចុច​ប៊ូ​តុង​មាស​ពី​កម្មវិធី​ប្រឡង​ទេពកោសល្យ​ទ្វីបអាស៊ី Asia’s Got Talent មកពី​ប្រទេស Kyrgyzstan ក្រុម​រាំ DIVAs មកពី​ប្រទេស​ថៃ និង​អ្នក​សម្តែង​អន្តរជាតិ​ជាច្រើន​ទៀត​! ធានាថា ពិតជា​ប្លែក និង​ជក់ចិត្ត​គ្មាន​ពីរ​នៅ​កម្ពុជា​! វា​ជាការ​សម្តែង​រយៈពេល ៦០ នាទី​ពេញ​នៅក្នុង​សាល​មហោស្រព​បច្ចេកវិទ្យា​វីដេអូ 3D mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។​

ត្រៀមខ្លួន​ទទួលយក​នូវ​បទពិសោធន៍​ថ្មី និង​ប្លែក​ពី​ការសម្តែង​របស់​ក្រុម​ហ្វា​ពន្លឺ​សិល្បៈ​ដែល​សម្តែង​ដោយ​អ្នកលេង​សៀក​វ័យក្មេង​ដ៏​ប៉ិនប្រសប់​លាយឡំ​ជាមួយ​ការសម្តែង​សៀក​សម័យ​ទំនើប​។ មិនតែប៉ុណ្ណោះ​ក្រុម​រាំ ADEM Dance Crew មកពី​កម្មវិធី​ប្រឡង​ទេពកោសល្យ​ទ្វីបអាស៊ី នឹង​បង្ហាញ​ក្បាច់​រាំ​ដ៏​អស្ចារ្យ​ដែល​មិនគួរ​ឲ្យ​មិន​ជឿ និង​នឹកស្មាន​មិន​ដល់​សម្រាប់​ទស្សនិកជន​ទស្សនា​កម្សាន្ត​។ បន្ថែម​ទៅលើ​ការសម្តែង​ដោយ​ក្រុម​សៀក និង​ក្រុម​រាំ​ខាងលើ NABA ក៏មាន​ការសម្តែង​ដោយ​ក្រុម​រាំ DIVAs មកពី​ប្រទេស​ថៃ​ជាមួយ​ការ​ច្រៀង និង​រាំ​ជា​មួយឈុត​សម្លៀកបំពាក់​ដ៏​ទាក់ទាញ​ផងដែរ​។

ការសម្តែង​នេះ មាន​ផ្តល់ជូន​ពី​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​ចន្ទ ចាប់ពី​ម៉ោង ៨ យប់​ជាមួយ​តម្លៃ​សំបុត្រ ២៥$ ក្នុង​មួយ​សន្លឹក និង​មាន​ដាក់លក់​ចាប់ពី​ឥឡូវនេះ​នៅ​បញ្ជរ​លក់​សំបុត្រ​នៅ​សាល​មហោស្រព NABA ឬ​លោកអ្នក​អាច​ជាវ​សំបុត្រ​តាមរយៈ www.nagaworld.com ។​

អ្វីដែល​ពិសេស​ផងដែរ​នោះ ពុក​ម៉ែ​បងប្អូន​អាច​ទិញ​កញ្ចប់ “​អាហារ​ពេល​ល្ងាច និង​ទស្សនា​ការសម្តែង​” សម្រាប់ ២ នាក់ តម្លៃ​ចាប់ពី ៦៨$ ប៉ុណ្ណោះ​នៅពេល​អ្នក​ពិសា​ប៊ុ​ហ្វេ​កំពូល​រសជាតិ​នៅ​ភោជនីយដ្ឋាន The Pangea ឬ​ភោជនីយដ្ឋាន 2Pangea នៅមុន​ការសម្តែង​! បន្ទាប់ពី​ទស្សនាការ​សម្តែង​រួច ពុក​ម៉ែ​បងប្អូន អាច​ទៅ​ពិសា​ប៊ុ​ហ្វេ​បង្អែម​នៅ​ភោជនីយដ្ឋាន 2Pangea ម្នាក់ ១២$ ឬ​ពុក​ម៉ែ​បងប្អូន​អាច​ទៅ​ពិសា​ម្ហូប​រសជាតិ​ដើម​បែប​អាស៊ី​នៅ​ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion (​ជាន់​ក្រោម​ដី ណាហ្គា​ទី ២) ដែលមាន​តម្លៃ​សមរម្យ​បំផុត​។
​ទិញ​សំបុត្រ​របស់​អ្នក​ឥឡូវនេះ​សម្រាប់​ការ​ទស្សនា​ការសម្តែង​សិល្បៈ​ទ្វីបអាស៊ី​ដ៏​មហស្ចារ្យ​លើកដំបូង​ក្នុង​រាជធានី​ភ្នំពេញ មានតែ​នៅ​សាល​មហោស្រព NABA នៅ​ណាហ្គា​ទី ២ ប៉ុណ្ណោះ​។​

គួរ​បញ្ជាក់ថា​ជាមួយ​ការពង្រីក​បន្ថែម​ថ្មី​ចុងក្រោយ ណាហ្គា​វើ​លដ៍ មាន​បន្ទប់​ប្រភេទ​ស្វ៊ី​ត និង​ដឺ​លុ​ច្ស​ជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប ២០ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត ២ សាល​មហោស្រព NABA ដែលមាន ២.០០០ កៅអី​នៅ​ណាហ្គា​ទី ២ ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែលជា​ផ្សារ​ទំនើប​ក្រោម​ដី​ទីមួយ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ សេវា​កម្សាន្ត​សម្បូរបែប និង​សាល​ដ៏​ធំ​សម្រាប់​រៀបចំ​កម្មវិធី ឬ​ការប្រជុំ​ផ្សេងៗ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu