Ad Code

នៅ​ទីបំផុត លោក Joe Biden នឹង​ចូលរួម​ប្រកួតប្រជែង​សម្រាប់​តំណែង​ប្រធានាធិបតី​ឆ្នាំ​២០២០



​បន្ទាប់ពី​ការពិចារណា​រាប់​ខែ លោក Joe Biden បាន​ចាប់​ផ្ដើម​ការប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​ជើងចាស់​រូប​នេះ​ក្លាយ​ជា​បេក្ខជន​នាំមុខ​ក្នុងចំណោម​បេក្ខជន​ជាច្រើន​ដែល​កំពុង​ស្វែងរក​ការប្រកួតប្រជែង​ជាមួយ​លោក Donald Trump នៅ​ក្នុង​ឆ្នាំ​២០២០​។

​រដ្ឋបុរស​ជាន់ខ្ពស់​វ័យ​៧៦​ឆ្នាំ​របស់​គណបក្ស​រូប​នេះ​នឹង​ក្លាយ​ជា​អ្នក​ប្រជាធិបតេយ្យ​ដែល​មាន​បទ​ពិសោធ​និង​មានការ​ទទួលស្គាល់​ខ្លាំង​បំផុត​នៅ​ក្នុង​ការប្រកួតប្រជែង​។លោក Biden​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អ្នក​ដែល​មាន​ប្រជាប្រិយភាព​សម្រាប់​អ្នកបោះឆ្នោត​អាមេរិក​ដែល​នឹង​ត្រូវ​តទល់​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​ប្រមាណ​២០​នាក់​ដែល​ឥឡូវនេះ​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​ការប្រកួតប្រជែង​សម្រាប់​តំណែង​ប្រធានាធិបតី​ជា​ផ្លូវការ​រួច​ទៅ​ហើយ​។

​ប៉ុន្តែ​ភាព​ចម្រូងចម្រាស​នា​ពេល​ថ្មីៗ​នេះ​លើ​រចនាប័ទ្ម​ប៉ះពាល់​របស់​គាត់​ជាពិសេស​ជាមួយ​ស្ត្រី​អាច​កាត់បន្ថយ​លទ្ធភាព​របស់​គាត់​ដែល​គាត់​បាន​មើល​ឃើញ​ថា​ជា​ធាតុ​សំខាន់​ចុងក្រោយ​បំផុត​ទៅ​ក្នុង​សមរភូមិ​គណបក្ស​ប្រជាធិបតេយ្យ​។

មនុស្ស​ដែល​ដឹង​ពី​ផែនការ​របស់​អ្នក​ប្រជាធិបតេយ្យ​រូប​នេះ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ថា បន្ទាប់ពី​ការប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Pittsburgh នៃ​រដ្ឋ Pennsylvania ដែល​ជា​កន្លែង​លោក Trump បាន​ឈ្នះ​ក្នុង​ឆ្នាំ​២០១៦​ដើម្បី​ថ្លែង​ទៅកាន់​សហជីព​ការងារ​មួយ​ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​លើកដំបូង​របស់​គាត់​បន្ទាប់​ពី​ការប្រកាស​ជា​សាធារណៈ​អំពី​បេក្ខភាព​របស់​គាត់​។

​ចំនួន​បេក្ខជន​ក្នុង​កម្រិត​កំណត់ត្រា​នេះ​មានន័យថា លោក Biden ត្រូវ​ប្រឈមមុខ​នឹង​ភាព​សម្បូរ​បែប​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ខណៈ​ដែល​លោក​បាន​ឈរ​ឈ្មោះ​ជា​លើក​ទី​បី​សម្រាប់​តំណែង​ប្រធានាធិបតី​បន្ទាប់ពី​ការប៉ុនប៉ង​បរាជ័យ​ពីរ​លើក​នៅ​ក្នុង​ឆ្នាំ​១៩៨៨​និង​២០០៨​។

​គាត់​នៅតែ​នាំមុខ​ក្នុង​ការស្ទង់មតិ​ថ្មីៗ​បំផុត​។ យោង​តាម​ការស្ទង់មតិ​មួយ​ដែល​ធ្វើឡើង​ដោយ​គេហទំព័រ RealClearPolitics បាន​បង្ហាញ​ថា ជាមួយ​នឹង​សំឡេងឆ្នោត​២៩,៣​ភាគរយ លោក Biden បាន​នាំមុខ​សមាជិក​ព្រឹទ្ធសភា​ឆ្វេង​និយម​លោក Bernie Sanders ដែល​មាន​សំឡេង​២៣​ភាគរយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu