Ad Code

លេខាធិការ​ប្រតិបត្តិ UN-ESCAP ៖ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កម្ពុ​ជាមាន​សុខសន្តិភាព ស្ថិរភាព សុវត្ថិភាព ពេញលេញ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​



​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ៩ ខែមេសា ឆ្នាំ​២០១៩ នេះ​បានអនុញ្ញាត​ឲ្យ​លោកស្រី​បណ្ឌិត អា​មី​ដា សាល់​សៃ អា​លីហ្សា​បា​ណា (Armida Salsiah Alisjahbana) លេខាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង សង្គម​របស់​អង្គការ​សហ ប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​(UN-ESCAP)​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​

លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា ៖ លោកស្រី​បណ្ឌិត អា​មី​ដា សាល់​សៃ អា​លីហ្សា​បា​ណា​បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថិរភាព សុវត្ថិភាព ពេញលេញ ជាងនេះទៅទៀត​កម្ពុជា មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។

លោកស្រី​បាន​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ​ហ៊ុន សែន ដែល​បានធ្វើ​សហប្រតិបត្តិការ​យ៉ាង​ល្អ​ជាមួយនឹង​អង្គការសហប្រជាជាតិ​ក៏ដូចជា​អង្គការ (UN-ESCAP) ផងដែរ​។ លោកស្រី​ក៏បាន​អរគុណ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​បង្កើត​នៅ​គណៈកម្មការ​ជាតិ​សម្រាប់​ធ្វើការ​ជាមួយ​អង្គ ការ​UN-ESCAP​ដែល​គណៈកម្មការ​នេះ​បានកកើតឡើង​តាំងពី​ឆ្នាំ​២០០៨ ហើយ​បាន​សម្របសម្រួល​និង​ជំរុញ​ការងារ​យ៉ាង​ជិតស្និទ្ធ និង ស្អិត រ​មួ​ត​ជាមួយនឹង​អង្គការ (UN-ESCAP)​។​

ជាមួយនេះ​លោកស្រី​ក៏បាន​ទទួលស្គាល់​ផងដែរ​នូវ​តួនាទី​របស់​កម្ពុជា​ក្នុងការ​ចូលរួមចំណែក​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អង្គការ UN-ESCAP និង​អង្គការ​(UN-ESCAP)​ជាមួយ​អាស៊ាន​ផងដែរ ។ លោកស្រី​បាន​បន្តថា អង្គការ (UN-ESCAP) ពេញចិត្ត​នឹង​បន្ត​កិច្ចសហការ​ជាមួយ​កម្ពុ ជា​បន្តទៀត​ទាំង​ទ្វេភាគី​ទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ដើម្បី​រួមគ្នា​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ។

ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​ចំពោះ​អ្វីដែល​លោកស្រី​បណ្ឌិត អា​មី​ដា សាល់​សៃ អា​លីហ្សា​បា​ណា បានលើកឡើង ។ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា ជា​ការពិត​មិនមាន​ប្រទេស​ច្រើន​ទេ​ដែល​បាន​បង្កើត​គណៈកម្មការ​ដើម្បី​ធ្វើការ​សម្របសម្រួល​ជាមួយនឹង អង្គការ UN-ESCAP ។ មិនតែប៉ុណ្ណោះ​ទេ​កម្ពុជា​បានធ្វើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ជាមួយនឹង​ភ្នាក់ងារ​អង្គការ UN-ESCAP​ទាំងអស់​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា​។​សម្តេច​តេ​ជោ​បាន​បន្តថា​ជា​រៀងរាល់ឆ្នាំ​តែងតែមាន​កិច្ចប្រជុំ​រវាង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទាំងអស់​ជាមួយនឹង នាយករដ្ឋមន្ត្រី ហើយ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំនេះ​បានក្លាយ​ទៅជា​វេទិកា​រវាង​រាជរដ្ឋាភិបាល និង ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទាំងអស់​នៅ​កម្ពុជា​។ ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ជំរុញ​គោលដៅ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​ប្រកបដោយ​ប្រសិទ្ធភាព។

សម្តេច​តេ​ជោ​ក៏បាន​ជម្រាបជូន​លោកស្រី អា​មី​ដា សាល់​សៃ អា​លីហ្សា​បា​ណា ផងដែរ​ថា​កម្ពុជា​បាន​យកចិត្តទុកដាក់​យ៉ាងសំខាន់​បំផុត​ជាមួយ នឹង​អង្គការសហប្រជាជាតិ​មិន​ត្រឹមតែ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​គោលដៅ​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ប៉ុណ្ណោះ​ទេ តែ​កម្ពុជា ក៏បាន​ចូលរួមចំណែក​ក្នុងការ​ថែរក្សា​សន្តិភាព ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​ផងដែរ​។​

លោកស្រី Armida Salsiah Alisjahbana បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហការ​និង​កិច្ចសហប្រតិបត្តិការ​កម្រិត​ខ្ពស់​រវាង​កម្ពុជា​ជាមួយនឹង​(UN-ESCAP)​ព្រមទាំង​ពិភាក្សា​អំពី​ការងារ ទូទៅ​របស់ UNESCAP រួមទាំង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ផងដែរ​។​

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី នឹង​ចូលជួប​សវនាការ និង​សំដែង​ការគួរសម​ជាមួយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ព្រមទាំង​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ស្ថាប័ន​មួយចំនួន​ផងដែរ ដែល​រួមមាន​ទាំង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ផ្សេងៗ ទៀត​។ ក្រៅពីនេះ​លោកស្រី​អគ្គលេខាធិការរង​នៃ​អង្គការសហប្រជាជាតិ​និង​ជា​ប្រធាន UN-ESCAP ក៏​នឹង​ជួបប្រជុំ​ការងារ​ជាមួយនឹង​មន្ត្រី​ស្ថាប័ន​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ព្រមទាំង​អញ្ជើញ​ទស្សនកិច្ច​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង​ផងដែរ​។​

កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លឿន​បំផុត​ក្នុង​ពិភពលោក​ដែល​ថ្មីៗ​នេះ​បាន​ឆ្លង​ផុត​ដោយ​ជោគជ័យ​ពី​ឋានៈ​ជា ប្រទេស​មាន​ចំណូល​ទាប​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កំរិត​ទាប​ដោយសារ​កំណើនសេដ្ឋកិច្ច​ដ៏​ខ្ពស់​គឺ​ក្នុង​រង្វង់ ៧%​ក្នុង​មួយឆ្នាំៗ​ក្នុង រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​ដែល​កំណើន​នេះ​បាន​ជួយ​ឲ្យ​មនុស្ស​រាប់លាន​នាក់​អាច​ចាក​ចេញពី​ភាពក្រីក្រ និង​បាន​ផ្តល់នូវ​កាលានុវត្តភាព​ដ៏​មានតម្លៃ​សម្រាប់​ការអភិវឌ្ឍ​នានា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu