Ad Code

ភូមិគ្រឹះ​ប្រណីត​ដែល​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​មូលនិធិ 1MDB នឹងត្រូវ​ដាក់លក់



ពាក្យបណ្ដឹង​របស់​តុលាការ​ បានបង្ហាញ​ឱ្យដឹងថា ក្រុមព្រះ​រាជអាជ្ញា​សហរដ្ឋអាមេរិក​កំពុង​ប្រកាស​លក់​ភូមិគ្រឹះ​នៅ Los Angeles តម្លៃ ៣៩​លាន​ដុល្លារ ដែល​ត្រូវ​ចោទប្រកាន់ថា​បាន​ទិញ​ដោយ​មន្ត្រី​ហិរញ្ញវត្ថុ​ម៉ា​ឡេ​ដែល​កំពុង​រត់គេចខ្លួន លោក Low Taek Jho ដោយ​ប្រើ​លុយ​លួច​ពី​មូលនិធិ​រដ្ឋ​។​

លោក Low ឬ​មនុស្ស​ភាគច្រើន​ហៅថា Jho Low ត្រូវបាន​ចោទប្រកាន់​ទាំង​ក្នុងប្រទេស​ម៉ាឡេស៊ី និង​សហរដ្ឋអាមេរិក​ពីបទ​លួច​លុយ​មូលនិធិ 1 MDB របស់​រដ្ឋ​ក្នុង​ទំហំ​ទឹកប្រាក់ ៤,៥​លាន​ដុល្លារ​។ បើតាម​អ្នកនាំពាក្យ​របស់លោក Low បានបង្ហាញ​ការបដិសេធ​ថា លោក​មិន​បានធ្វើ​ខុស​ដូច​ការចោទប្រកាន់​នេះ​ទេ ខណៈពេល​នេះ​គេ​មិនទាន់​ដឹងថា លោក​គេចខ្លួន​ទៅដល់​ទីណា​នៅឡើយ​។​

ភូមិគ្រឹះ​នៅពេលនេះ​គ្មាន​មនុស្ស​នៅឡើយ និង​មាន​សភាព​ទ្រុឌទ្រោម​ណាស់​ទៅហើយ ដែល​ត្រូវ​ការចំណាយ​ប្រមាណ​៦៩​ម៉ឺន​ដុល្លារ​ដើម្បី​ធ្វើការ​ជួសជុល ការបង់​ធានារ៉ាប់រង និង​បង់ពន្ធ​ប្រចាំឆ្នាំ​។ នេះ​បើតាម​សម្ដី​របស់​ក្រុមព្រះ​រាជអាជ្ញា​អាមេរិក និង​ក្រុមហ៊ុន​កាន់កាប់​អចលនវត្ថុ​កាលពី​ថ្ងៃ​សុក្រ​។​

ក្រុមព្រះ​រាជអាជ្ញា​បាន​បន្ថែមថា ប្រាក់​មូលនិធិ​ដែល​លួច​ពី 1MDB ត្រូវបាន​ប្រើ​ដោយ​លោក Low និង​បក្សពួក​ច្រើន​នាក់​ទៀត​ដើម្បី​ទិញ​ទ្រព្យ​ជាច្រើន រួមមាន ភូមិគ្រឹះ​ដ៏​ស្កឹមស្កៃ​នេះ យន្តហោះ​ផ្ទាល់ខ្លួន​មួយគ្រឿង គ្រឿងអលង្ការ និង​គំនូរ​សិល្បៈ​ដែលមាន​តម្លៃ​សរុប​ប្រមាណ ១,៧​លាន​ដុល្លារ​។

តាម​ការ​ឱ្យដឹងពី​ប្រភព​នានា សហរដ្ឋអាមេរិក​នឹង​ប្រគល់​ប្រាក់​ដែល​រឹបអូស​ពី​បាន​ប្រាក់​ដែល​លួច​ទាក់ទង​នឹង​មូលនិធិ 1MDB នេះ​ប្រមាណ​២០០​លាន​ដុល្លារ ទៅឱ្យ​ម៉ាឡេស៊ី​វិញ​ក្នុង​ខែ​នេះ​៕REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu