ឧត្តរមានជ័យ ៖ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៩និង១០នាទី លោកអនុសេនីយ៍ឯក ដៀប សារឿន នាយប៉ុស្តិ៍បានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ នី នឿន ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិរុងរឿង ឃុំអំពិល ស្រុកបន្ទាយអំពិលថា មានអាវុធនៅចំណុច អូរអាក្តា ខាងត្បូងភូមិរុងរឿង ឃុំអំពិល ប្រហែល៣០០ម៉ែត្រ ហើយកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែង និងទទួលយកអាវុធធុនAKស្វ័យបត់អត់បង់មួយដើម លេខ ១៦០៩៧៥៦២ គុណភាពប្រើប្រាស់៥០ភាគរយ យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអំពិល.
មូលហេតុ ៖ ប្រជាពលរដ្ឋគាត់បានដើរឈួលសត្វ ឃើញអូររីងទឹក ហើយចុះចាប់ត្រី ក៏ប្រទះឃើញអាវុធAKមួយដើមតែម្តង។
បច្ចុប្បន្ន ប្រជាពលរដ្ឋដែលឈួលសត្វ និងចាប់ត្រីក្នុងអូរដែលរីងទឹក ប្រទះឃើញអាវុធខាងលើ បាន
ប្រគល់ឲ្យសមត្ថកិច្ចយកទៅរក្សាទុកហើយ៕
Source: Kampuchea Thmey Daily
0 Comments