Ad Code

ជនបរទេស​ម្នាក់​ និង​ខ្មែរ​ម្នាក់ ​ត្រូវ​គេ​ប្រទះឃើញ​ស្លាប់​ក្នុងករណី​ផ្សេង​ពីគ្នា​ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ដូន​ពេញ​



ភ្នំពេញ​ ៖​ បុរស​ជនជាតិ​បារាំង​ម្នាក់ ​និង​បុរស​ជនជាតិខ្មែរ​ម្នាក់ទៀត ​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​ក្នុង ករណី​ផ្សេង​ពី គ្នា​ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​។​

សមត្ថកិច្ច​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា ​ករណី​មនុស្ស​ស្លាប់​លើក​ទី​១.​ត្រូវបាន​ភ្ញាក់ផ្អើល​ឡើង​នៅ​ថ្ងៃទី ១​កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ សៅរ៍ ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​និង​៣០​នាទី​ នៅ​ចំណុច​ក្រុមហ៊ុន​បញ្ច​​​២៤ ផ្ទះ​១៤៩ ផ្លូវ​៦៣ ភូមិ​៨ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​បន្តថា​ សព ឈ្មោះ សាន់ មនោ​រិ​ទ្ធ ហៅ​ពេ​ជ្យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុម​ហ៊ុន​បញ្ច​២៤​ ផ្នែក​ទទួល​ទូរស័ព្ទ (Call Center) មាន​ស្រុកកំណើត​ភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ស្នាក់នៅ​ម្ដុំ​វត្ត​ទួល ខណ្ឌ​ឫស្សីកែវ​។​

សមត្ថកិច្ច​បន្តទៀតថា ​ក្រោយពី​សភាពការណ៍​កើតឡើង​ កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍​ បាន​ចុះ​ដល់ គ្រប់គ្រង​កន្លែងកើតហេតុ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា និង​ការិយាល័យ បច្ចេកទេស​វិទ្យា​សាស្ត្រ និង ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​ដើម្បី​បង្កើត​គណៈកម្មាធិការ​ធ្វើ​កោសល្យវិច័យ ពិនិត្យ​សព​។​

ជា​លទ្ធផល​តាម​ការពិនិត្យ​ការិយាល័យ ជំនាញ​បច្ចេកទេស​បាន​បញ្ជាក់​ថា​ សព​ស្លាប់​ដោយសារ​ខ្សោះ​ឈាម (​បណ្ដាលមកពី​ក្អក​ធ្លាក់ឈាម​យ៉ាង​ខ្លាំង​ដោយសារ​ជំងឺ​សួត​ធ្ងន់ធ្ងរ​)​។​

ក្រោយពី ពិនិត្យ​រួច ខាង​ជំនាញ​បច្ចេកទេស បានប្រគល់​សព​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ​ករណី​មនុស្ស​ស្លាប់​លើក​ទី​២.បាន​កើតឡើង​នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​២២​និង​២០​នាទី ​ដោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​វត្តភ្នំ​បាន​ទទួល​ព័ត៌មាន​ថា​ មាន​ជនបរទេស​ស្លាប់​ សព​ឈ្មោះ DUPRE ECHSNER MANUEL JACQES ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិ​បារាំង មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៨០​អឺ​០ ផ្លូវ​លេខ​១០៨ កែង​ផ្លូវ​លេខ​៥១ ភូមិ​០៣​ សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។ លិខិតឆ្លងដែន​លេខ 12AD13669។ តាម​ការពិនិត្យ​របស់​ការិយាល័យ​បច្ចេកទេស និង​លោក​ឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន បាន​បញ្ជាក់​ថា​ ជនរង​គ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង​(​អាច​បណ្ដាលមកពី​ជំងឺលើសឈាម​ និង​ជំងឺ​តម្រងនោម​)​។

​បច្ចុប្បន្ន​ សព​ បាន​ដឹក​តាម​រថយន្ត​សង្គ្រោះបន្ទាន់​យកទៅ​តម្កល់ទុក​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu