Ad Code

ប្រជាជន​ឥណ្ឌា​បោះឆ្នោត​ក្នុង​ដំណាក់កាល​ទី​៥​ខណៈ​អំពើ​ហិង្សា​ផ្ទុះឡើង​នៅ​តំបន់​កា​ស្មៀ​រ​



​តំបន់​ភាគ​ខាងជើង​របស់​ប្រទេស​ឥណ្ឌា​បាន​ចាប់ផ្ដើម​បោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​ដំណាក់កាល​ទី​៥​ នៃ​ការបោះឆ្នោត​ទូទៅ​ដ៏​ធំ​មួយ​ខណៈ​ដែល​លោកនាយក​រដ្ឋមន្ត្រី Narendra Modi មាន​សង្ឃឹមថា កំណត់ត្រា​របស់​លោក​ស្ដីពី​សន្តិសុខ​ជាតិ​នឹង​ធ្វើ​ឲ្យ​លោក​ឈ្នះ​អាណត្តិ​រយៈពេល​៥​ឆ្នាំ​ជា​លើក​ទី​ពីរ​។​ ​មនុស្ស​ជាង​៨៧​លាន​នាក់​នៅ​ទូទាំង​រដ្ឋ​ចំនួន​ប្រាំពីរ​គឺ​មាន​សិទ្ធិ​បោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ​រួម​ទាំង​នៅ​រដ្ឋ​ភាគ​ខាងជើង Jammu and Kashmir ផង​ដែរ​ដែល​ជា​កន្លែង​ក្រុម​មូស្លីម​បំបែក​ខ្លួន​ប្រយុទ្ធ​ជាមួយនឹង​កងកម្លាំង​សន្តិសុខ​អស់​រយៈពេល​ជាច្រើន​ទសវត្ស​មក​ហើយ​។

ប៉ូលិស​បាន​និយាយ​ថា ក្រុម​បំបែក​ខ្លួន​បាន​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​កុំ​ចូលរួម​ការបោះឆ្នោត​នៅក្នុង​តំបន់​កា​ស្មៀរ​ហើយ​ក្រុមអ្នកតវ៉ា​បាន​គប់​ដុំថ្ម​ដាក់​ការិយាល័យ​បោះឆ្នោត​ខណៈ​មនុស្ស​យ៉ាងតិច​ម្នាក់​ត្រូវបាន បាញ់​ឲ្យ​រងរបួស​នៅពេលដែល​ប៉ូលិស​បើក​ការបាញ់​កាំភ្លើង​។ពួក​សកម្មប្រយុទ្ធ​ក៏បាន​គប់​គ្រាប់បែក​និង​គ្រាប់បែក​សាំង​នៅ​ការិយាល័យ​បោះឆ្នោត​ផងដែរ​ប៉ុន្តែ​មិនមាន​អ្នករងរបួស​ទេ​។​ការបោះឆ្នោត​ទូទៅ​៧​ដំណាក់កាល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​១១​ខែមេសា​។ ការបោះឆ្នោត​ចុងក្រោយ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១៩​ខែឧសភា​។

ការបោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ​គឺ​រួមបញ្ចូល​ទាំង​តំបន់​សំខាន់បំផុត​មួយចំនួន​ផងដែរ​នៅ​ភាគ​ខាងជើង​ជាពិសេស​រដ្ឋ Uttar Pradesh ដែលជា​រដ្ឋ​មាន​សមាជិកសភា​ភាគច្រើន​។រដ្ឋ Uttar Pradesh ក៏​ជា​កន្លែង​ដែល​ក្រុម​ជាតិនិយម​ហិណ្ឌូ​បាន​ជំរុញ​យ៉ាងខ្លាំង​ចំពោះ​ការកសាង​ប្រាសាទ​នៅលើ​វិហារ​ឥស្លាម​សតវត្ស​ទី​១៦​ក្នុង​ទីក្រុង​អយុធ្យា​ផងដែរ​ដែល​បាន​ក្លាយទៅជា​ចំណុចក្តៅ​នៃ​ភាព​តានតឹង​ជាមួយ​ប្រជាជន​មូស្លីម​ភាគតិច​។

​កងទ័ព​រាប់រយ​នាក់​បន្ថែមទៀត​ត្រូវបាន​ដាក់ពង្រាយ​នៅ​តំបន់​កា​ស្មៀ​សម្រាប់​ការបោះឆ្នោត​នេះហើយ​បុគ្គលិក​បោះឆ្នោត​និង​សម្ភារៈ​បោះឆ្នោត​ត្រូវបាន​ដឹកជញ្ជូន​តាម​យន្តហោះ​។​មន្ត្រី​បោះឆ្នោត​ម្នាក់​បាន​និយាយថា អ្នក​ចេញទៅ​បោះឆ្នោត​គឺមាន​កម្រិត​ទាប​ខ្លាំងណាស់​ក្នុង​រយៈពេល ១​ម៉ោង​ដំបូង​នៃ​ការបោះឆ្នោត​នៅក្នុង​តំបន់​ហិមាល័យ​មួយ​នេះ​។​នៅ​ទីក្រុង Pulwama ក្រុមអ្នកតវ៉ា​បាន​គប់​ដុំថ្ម​ហើយ​បាន​បំផ្លាញ​រថយន្តក្រុង​២៣​គ្រឿង​ដែល​ដឹក​បុគ្គលិក​បោះឆ្នោត​៕ REUTERS





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu