Ad Code

សាលារៀន​ក្នុង​ប្រទេស​ស្រីលង្កា​បើក​ឡើងវិញ​ចំ​ពេល​មានការ​ភ័យខ្លាច​អំពី​ការវាយប្រហារ​បន្ថែម​ទៀត​ដោយ​ពួក​សកម្ម​ប្រយុទ្ធ​



​សាលារៀន​រដ្ឋ​នៅ​ក្នុង​ប្រទេស​ស្រីលង្កា​បាន​ចាប់​ផ្ដើម​ការសិក្សា​ឡើងវិញ​កាលពី​ថ្ងៃ​ចន្ទ​ស្រប​ពេល​មានការ​រឹត​បន្តឹង​សន្តិសុខ​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​អំឡុង​ពិធីបុណ្យ Easter ថ្ងៃអាទិត្យ​ប៉ុន្តែ​ឪពុកម្ដាយ​ដែល​មាន​ការ ព្រួយ​បារម្ភ​ជាច្រើន​នាក់​នៅតែ​ទុក​កូនៗ​របស់​ពួកគេ​នៅផ្ទះ​ដោយសារតែ​ការភ័យខ្លាច​អំពី​ការវាយប្រហារ​បន្ថែម​ទៀត​ដោយ​ពួក​សកម្ម​ប្រយុទ្ធ​ឥស្លាម​។ ពីរ​សប្ដាហ៍​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​សណ្ឋាគារ​និង​ព្រះវិហារ​បាន​សម្លាប់​មនុស្ស​ចំនួន​២៥៧​នាក់​, ទាហាន​បាន​ធ្វើ​យុទ្ធនាការ​សន្តិសុខ​នៅ​តាម​សាលារៀន​កាលពី​ថ្ងៃអាទិត្យ​។​

​សាលារៀន​ថ្នាក់​ចាប់ពី​ពាក់​កណ្ដាល​ទៅ​ថ្នាក់ខ្ពស់​បាន​ចាប់​ផ្ដើម​ជាថ្មី​កាលពី​ថ្ងៃ​ចន្ទ​ហើយ​ថ្នាក់​ទាប​បាន ធ្វើ​តាម​នេះ​ដែរ​នៅ​ពេល​ល្ងាច​។ថ្វីបើ​មាន​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​និង​ការ​ល្បាត​យោធា​ក៏ដោយ បន្ទប់រៀន​ភាគច្រើន​គឺ​សឹងតែ​គ្មាន​សិស្ស​សោះ​កាល​ពី​ថ្ងៃ​ចន្ទ​។ យ៉ាង​ណា​ក្តី សាលារៀន​ឯកជន​រួម​ទាំង​ស្ថាប័ន​កាតូលិក​ផង​ដែរ​នៅតែ​បន្ត​បិទ​។​នាង Sujeeva Dissanayake ដែល​កូនប្រុស​របស់​នាង​រៀន​នៅ​មហាវិទ្យាល័យ Asoka ក្នុង​ទីក្រុង Colombo បាន​និយាយថា “​ខ្ញុំ​បានសម្រេច​ចិត្ត​មិន​បញ្ជូន​កូនប្រុស​របស់ខ្ញុំ​ទៅ​សាលារៀន​រហូតដល់​ប្រទេស​នេះ​វិល​ត្រលប់​មករក​ភាព​ធម្មតា​ឡើងវិញ​”​។

​នៅឯ​មហាវិទ្យាល័យ​ភូមិន្ទ​ដែលជា​សាលា​រដ្ឋ​ក្នុង​ទីក្រុង Colombo, ជាធម្មតា​កន្លែង​ចត​ឡាន​គឺ​ពោរពេញ​ទៅដោយ​យានជំនិះ​ប៉ុន្តែ​ឥឡូវនេះ​គឺ​ទទេ​។មន្ត្រី​សាលា​ម្នាក់​បាន​និយាយថា មានតែ​ប្រហែល​៥​ភាគរយ​ប៉ុណ្ណោះ​ក្នុងចំណោម​សិស្ស​៦,០០០​នាក់​របស់​សាលា​នេះ​ដែល​បាន​វិល​ត្រលប់​ចូលរៀន​វិញ​។ចំណែក​នៅ​សាលារៀន​ហិណ្ឌូ​មួយ​ក្នុង​ទីក្រុង Batticaloa លើ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ដែល​កន្លែងកើតហេតុ​មួយ​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ព្រះវិហារ​, ឪពុកម្តាយ​បាន​ជួយ​ឆែកឆេរ​កាបូបស្ពាយ​នៅ​ច្រកចូល​។ នៅ​ខាងក្នុង សិស្ស​បាន​អង្គុយ​នៅ​តុ​ឆ្ងាយ​ពី​បង្អួច​ចំហៀង​។​​កងកម្លាំង​សន្តិសុខ​កំពុង​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ទាប់ពី​មាន​របាយការណ៍​សម្ងាត់​ថា ពួក​សកម្មប្រយុទ្ធ​អាច​បើក​ការវាយប្រហារ​មុនពេល​ចាប់ផ្តើម​ពិធីបុណ្យ​រ៉ា​ម៉ា​ឌន​ដែល​នឹងត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​នេះ​។​​សាលា​មូស្លីម​នឹងត្រូវ​បិទទ្វារ​សម្រាប់​ថ្ងៃបុណ្យ​នេះ​៕ REUTERS





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu