Ad Code

បុរស​ម្នាក់​ បញ្ចប់ជីវិត​នឹង​ថ្នាំ​កណ្តុរ ដោយ​មិន​ដឹង​មូលហេតុ​



រតនគិរី ៖ បុរស​វ័យ​ចំណាស់​ម្នាក់ បាន​សម្រេចចិត្ត​បញ្ចប់​ជីវិត​ ដោយ​ផឹក​ថ្នាំ​កណ្តុរ​សម្លាប់​ខ្លួនឯង ​ដោយ​មិន​បាន​ដឹង​អំពី​មូលហេតុ​។​

ករណី​ធ្វើ​អត្តឃាត​ខ្លួនឯង​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​រំលង​អធ្រាត្រ​ ថ្ងៃ​អាទិត្យ ២​កើត ខែ​ពិសាខ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លង​ទៅ ត្រង់​ចំណុច​ខាងក្រោយ​ភូមិ​ក្បែរ​មាត់​អូរ​ការ​តិច ស្ថិតនៅ​ក្នុង​ភូមិ​ឡា​អិន​ចម្ការ​ ឃុំ​តឺ​ន ស្រុក​កូន​មុំ​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ ឈ្មោះ នី ហ៊ាន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ រស់​នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។

​ក្រោយ​កើតហេតុ​ កម្លាំង​ប៉ុស្តិ៍​ និង​ កម្លាំង​ជំនាញ ​អធិការ​ស្រុក​បាន​ចុះមក​ត្រួតពិនិត្យ​សាកសព​ឃើញ​ថា នៅ​ក្បែរ​កន្លែង​សាកសព​មាន​ថ្នាំ​កណ្តុរ ហើយ​មាន​លិច​លាមក ​និង​ថ្នាំ​កណ្តុរ​ជាប់​ក្នុង​មាត់​។​

​ក្រោយពី​ការត្រួតពិនិត្យ ​និង​សន្និដ្ឋាន​ថា សព​ពិតជា​ស្លាប់​ដោយ​ផឹកថ្នាំ​កណ្តុរ​ពិតប្រាកដ​មែន​។​

​បន្ទាប់ពី​បាន​ត្រួតពិនិត្យ​ចប់​សព្វ​គ្រប់​ហើយ​នោះ ​សមត្ថកិច្ច​បានប្រគល់​ស​ព​ជូនទៅ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu