Ad Code

ប្រ៊ុយណេ​និយាយថា ខ្លួន​នឹង​មិន​អនុវត្ត​ទោស​ប្រហារជីវិត​លើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ទេ​បន្ទាប់ពី​មាន​ប្រតិកម្ម​ប្រឆាំង​



​ស្ដេច​ស៊ុលតង់​ប្រ៊ុយណេ​បាន​ប្រកាសថា ការប្រហារជីវិត​ដោយ​ការ​គប់​ដុំ ថ្ម​សម្រាប់​អ្នក​រួមភេទ​ជាមួយ​ភេទ​ដូចគ្នា​និង​អំពើ​ផិត​ក្បត់​នឹង​មិន​ត្រូវ​បាន​អនុវត្ត​ទេ​ បន្ទាប់ពី​មាន​ប្រតិកម្ម​ប្រឆាំង​ជាស​កល ​ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​កាលពី​ថ្ងៃ​ចន្ទ​បាន​អំពាវនាវ​ឲ្យ​ច្បាប់ Sharia ដ៏​អាក្រក់​នេះ​ត្រូវ​បោះបង់ចោល​ទាំងស្រុង​។​

​នៅ​ក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃអាទិត្យ ​ស្ដេច​ស៊ុលតង់​ Hassanal Bolkiah មានបន្ទូលថា ការផ្អាក​ការកាត់ទោស​ប្រហារជីវិត​នេះ​ដែល​អនុវត្ត​រួចជាស្រេច​ទៅហើយ​ចំពោះ​ក្រមព្រហ្មទណ្ឌ​ធម្មតា​របស់​ប្រទេស​ប្រ៊ុយណេ​នោះ​ក៏​នឹង​ពង្រីក​ផង​ដែរ​ដល់​ក្រមព្រហ្មទណ្ឌ Sharia ថ្មី​របស់​ខ្លួន​ដែល​រាប់បញ្ចូល​ទាំង​ការ​ប្រហារជីវិត​ដោយ​ការ​គប់​ដុំ ថ្ម​សម្រាប់​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ផង​ដែរ​។

​ក្រមព្រហ្មទណ្ឌ​នេះ​ដែល​ក៏​ដាក់ទោស​អំពើ​ចោរកម្ម​ដោយ​ការ​កាត់​ដៃ​និង​ជើង​ផង​ដែរ​នោះ​គឺ​បាន​ចូល​ជា​ធរមាន​ពេញលេញ​កាលពី​ខែ​មុន​នៅ​តំបន់​ដ៏​តូច​មួយ​លើ​កោះ Borneo ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ប្រទេស​តែមួយគត់​នៅ​តំបន់​អាស៊ី​បូព៌ា​ឬ​អាស៊ីអាគ្នេយ៍​ដែល​មាន​ច្បាប់ Sharia នៅ​ថ្នាក់​ជាតិ​។

​ទោះបីជា​យ៉ាងណាក៏ដោយ រឿង​នេះ​បាន​បង្ក​ឲ្យ​មាន​កំហឹង​ពី​រដ្ឋាភិបាល​និង​ក្រុម​សិទ្ធិមនុស្ស​នានា​ដោយ​អង្គការសហប្រជាជាតិ​បាន​រិះគន់​វា​ថា​ជា “​ការរំលោភ​យ៉ាង​ច្បាស់​ក្រឡែត​” លើ​សិទ្ធិមនុស្ស​។​​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍ ​ស្ដេច​ស៊ុលតង់​ដ៏​មានអំណាច​នេះ​បាន​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​ជា​លើកដំបូង​ដោយ​មាន​បន្ទូលថា មាន​សំណួរ​និង​ការយល់​ច្រឡំ​ជាច្រើន​ទាក់ទង​នឹង​ច្បាប់ Sharia​។

​យោងតាម​ការ​បកប្រែ​ជា​ផ្លូវការ​នៃ​សុន្ទរកថា​របស់​ទ្រង់​បាន​ឲ្យ​ដឹងថា “​ទាំង​ច្បាប់​ទូទៅ​និង​ច្បាប់ Sharia គឺមាន​គោលបំណង​ធានា​សន្តិភាព​និង​ភាព​សុខដុមរមនា​របស់​ប្រទេស​នេះ​”​។​ ​ឧក្រិដ្ឋកម្ម​ខ្លះ​នៅក្នុង​ប្រទេស​មូស្លីម​ប្រ៊ុយណេ​ដូចជា​អំពើ​ឃាតកម្ម​និង​ការជួញដូរ​គ្រឿងញៀន​គឺ​ត្រូវបាន ដាក់ទោស​ប្រហារជីវិត​ដោយ​ព្យួរ​.​ក​នៅក្រោម​ក្រមព្រហ្មទណ្ឌ​ជា​ទៀងទាត់​ដែល​ត្រូវបាន​អនុវត្ត​រួមគ្នា​ជាមួយ​ច្បាប់ Sharia ប៉ុន្តែ​គ្មាន​នរណាម្នាក់​ត្រូវបាន​ប្រហារជីវិត​ទេ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​។​ យ៉ាងណាក្តីក្រុម​សិទ្ធិមនុស្ស​បាន​និយាយថា សេចក្តីប្រកាស​នេះ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu