Ad Code

មនុស្ស​៣​នាក់​ បាន​រង​របួស​ធ្ងន់​ស្រាល ​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍



រតនគិរី ៖ ម៉ូតូ​២​គ្រឿង​បុក​គ្នា​ក្នុង​ទិសដៅ​ស្របគ្នា​ពី​ត្បូង​ទៅ​ជើង​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល​៣​នាក់​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៤​និង​០០​នាទី​ល្ងាច ថ្ងៃ​ពុធ ១២រោច ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​ថា​រ៉ង​ជង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី។



មន្ត្រីនគរបាល​ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹង​ថា អ្នក​បើកបរ​ម៉ូតូ​ជនរងគ្រោះ​ឈ្មោះ នុ​ច ព្រៀង ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ រងរបួស​ស្រាល​។

២-​អ្នក​រួម​ដំណើរ​ឈ្មោះ ហ៊ីង យ៉​ន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​កសិករ មាន​ទីលំនៅ​ជាមួយគ្នា រងរបួស​ស្រាល។

អ្នក​បើកបរ​ម៉ូតូជន​បង្ក​ឈ្មោះ សេង ប៊ុន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ព្រៅ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​តា​វែង ឃុំតា​វែង ស្រុក​តា​វែង ខេត្តរតនគិរី រង​របួស​ធ្ងន់​បាក់ដង​កាំបិត​ខាងឆ្វេង​និង​បែកក្បាល​ខាងឆ្វេង​។



ក្រោយ​កើតហេតុ​ ជន​រង​របួស​ទាំង​០៣​នាក់​ បាន​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ផងដែរ​។ មូលហេតុ​ជន​បង្ក​បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន ​ទើប​បណ្តាល​ឲ្យ​បុក​គ្នា​តែម្តង​។

បច្ចុប្បន្ន​ម៉ូតូ​ទាំងពីរ​គ្រឿង​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍ ដើម្បី​កម្លាំង​ជំនាញ​ធ្វើ​ការ​សម្របសម្រួល​គ្នា​នៅពេល​ក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu