Ad Code

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​ពីបទ​រំលោភ​បូក​ ក្មេង​ស្រី​សិស្សសាលា​



​ព្រះវិហារ​ ៖ កាលពី​ថ្ងៃទី​០៥​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៨​និង​៤០​នាទី​យប់ មាន​ករណី​រំលោភ​សេពសន្ថវៈ(​បូក​)​នៅ​ភូមិ​ស្រែ​វាល​លិច ​ឃុំ​ខ្យង​ ស្រុក​ជ័យ​សែន​ ដែល​ទីតាំង​កើតហេតុ​ចម្ងាយ​ពី​រោង​ការ​២,៥​គីឡូម៉ែត្រ​។ ​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​។​

នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ ​ឈ្មោះ ​ន​ ស ត អាយុ​១៩​ឆ្នាំ​ មុខរបរ​សិស្សសាលា ​រស់នៅ​នៅ​ភូមិ​ខ្យង​ ឃុំ​ខ្យង​ ស្រុក​ជ័យ​សែន​។​

លោក​បន្តថា ​ជនសង្ស័យ​ទី​១​.ឈ្មោះ​ ធួន​ សុ​ផា ​អាយុ​១៩​ឆ្នាំ​ មុខរបរ​កសិករ រស់នៅ​ភូមិ​ស្លែង ​ឃុំ​ខ្យង​ស្រុក​ជ័យ​សែន​ និង ទី​២​.ឈ្មោះ​ ថេ​ន​ ផល្លា​ អាយុ​២១​ឆ្នាំ ​មុខរបរ​កសិករ ​រស់នៅ​ភូមិ​ចំរើន ​ឃុំ​ខ្យង​ស្រុក​ជ័យ​សែន។​

បើ​តាម​សម្ដី​ក្មេង​ស្រី​រងគ្រោះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខ្លួន​ និង ​មិត្តភ័ក្ដិ​២​នាក់​ទៀត បាន​ទៅ​ហូប​ការ​នៅ​ភូមិ​ស្លែង ​ហើយ​មាន​ការ​ផឹកស៊ី​អស់​ស្រា​ជាច្រើន​ ខ្លួន ​ក៏​ស្រវឹង​ខ្លាំង ​លុះដល់​ម៉ោង​ប្រហែល​២០​និង​៣០​នាទី​យប់​ដដែល ​ខ្លួន​ក៏​ជិះ​ម៉ូតូ​ទៅផ្ទះ​វិញ​មិនកើត​ ត្រូវ​ ឈ្មោះ​ ផា​ និង​ឈ្មោះ​ ផល្លា ​ជា​អ្នកធានា​ជូន​មក​ផ្ទះ​។ ​ឈ្មោះ​ ផា ជា​អ្នក​ឌុប ​លុះ​ដល់​វាលស្រែ​ខ្ញុំ​ចង់​ក្អួត ​ហើយ​ឈ្មោះ​ ផា ក៏​ឈប់​ម៉ូតូ ពេលនោះ​ ឈ្មោះ​ ផល្លា ក៏​ទាញ​ដៃ​ខ្ញុំ​ចុះទៅ​វាលស្រែ​ ហើយ​ធ្វើ​សកម្មភាព​រំលោភ​តែម្ដង​ ក្រោយមក​ឈ្មោះ​ផល្លា រំលោភ​បានសម្រេច​។​

ក្មេងស្រី​រងគ្រោះ​ដដែល​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ទៀត​ថា ​បន្ទាប់មក​ឈ្មោះ​ ផា ក៏​មក​សង្កត់​រំលោភ​ខ្ញុំ​ម្តង​ទៀត​បានសម្រេច​ដូចគ្នា​។ ​មួយសន្ទុះ​ ក្រោយមក ទើប​ឃើញ​បង​ខ្ញុំ​មកដល់​ ហើយ​ធ្វើការ​ឃាត់ខ្លួន​ពួកគេ​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​តែម្តង​ ដើម្បី​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu