Ad Code

ស្ត្រី​ម្នាក់​ កេង​បន្លំ​ប្រាក់​ក្រុមហ៊ុន​​ជាង​១០​ម៉ឺន​ដុល្លារ ​ត្រូវ​ក្រុមហ៊ុន​ប្រកាស​អញ្ជើញ​ឲ្យ​ចូល​ខ្លួន​ដោះស្រាយ



ភ្នំពេញ ​៖ ​ក្រុមហ៊ុន​ឌ្រីមហ្គេមមីង​អន​ឡាញ ​កាលពី​រសៀល​ថ្ងៃ​ទី​៦ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ​បាន​ធ្វើ​ការ​ប្រកាស​អញ្ជើញ​ស្ត្រី​ម្នាក់ ​​ចូល​ខ្លួន​មក​ដោះស្រាយ ​ករណី​រំលោភ​លើ​សេចក្ដី​ទុកចិត្ត​ដោយ​កេង​បន្លំ​ប្រាក់​ក្រុមហ៊ុន​ចំនួន $125 571។

យោង​តាម​​ផេក​ផ្លូវ​ការ​ក្រុមហ៊ុន​ឌ្រីមហ្គេមមីង​អន​ឡាញ​ ​បាន​ធ្វើ​ការ​ប្រកាស​លើ​ផេក​របស់​ខ្លួន​ដូច្នេះ​ថា «​សូម​ប្រកាស​អញ្ជើញ ឈ្មោះ ឡេង គីម​ឡាយ ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ កាន់​អត្តសញ្ញាណប័ណ្ណ​លេខ ១៦០២៧៨៥០៥ ​ចូលខ្លួន​មក​ដោះស្រាយ​ករណី​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ដោយ​កេង​បន្លំ​ប្រាក់​ក្រុមហ៊ុន​ចំនួន $125 571។

ប្រភព​បន្ត​ថា ​ក្រុមហ៊ុន​ព្យាយាម​ទាក់ទង​ និង ផ្ញើ​​សារ​ជាច្រើនលើក​តែ​បុគ្គល​នេះ​ព្យាយាម​ពន្យារ​ពេល​និង​គេចវេះ​មិន​ដោះស្រាយ​។ បើ​បងប្អូន​ណា​បានឃើញ​សូម​ទាក់ទង​មក​លេខ​ទូរស័ព្ទ​ខាង​ក្រោម
016 864 495៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu