Ad Code

ចោទប្រកាន់​បុរស​ម្នាក់​ពី​បទ​ក្លែង​ឯកសារ​ បញ្ជូន​ឲ្យ​ចៅក្រម​សម្រេច​តាមច្បាប់



ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​តាម​ដីកា និង​បញ្ជូន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​០១​ខែឧសភា ឆ្នាំ​២០១៩ ​ពាក់ព័ន្ធ​ការប្រព្រឹត្ត​បទល្មើស​ក្លែង​ឯកសារ។

តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ ភ័​ណ្ឌ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ។



សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​កាលពី​ព្រឹក​ថ្ងៃទី​០១ ​ខែឧសភា​ ឆ្នាំ​២០១៩ ​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក សេង គឹម​ឡាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស ក្លែង​ឯកសារ និង​ប្រើប្រាស់​លិខិត​សាធារណៈ​ក្លែង ប្រព្រឹត្តិ​កាលពី​អំឡុង​ខែតុលា​ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ។

រឿងក្ដី​នេះ​ត្រូវ​ចាត់​បញ្ជូន​ឲ្យ​លោក​ព្រះរាជអាជ្ញារង ប្លង់ សុផល ដើម្បី​សាកសួរ។ ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃទី ០២​ឧសភា ឆ្នាំ​២០១៩ លោក​ប្លង់​សុផល បានសម្រេច​ចោទប្រកាន់​ឈ្មោះ ភ័​ណ្ឌ សុ​ភ័​ក្រ ពីបទ​ក្លែង​ឯកសារ ហើយ​បញ្ជូន​សំណុំ​រឿង ​និង ​ជន​ត្រូវ​ចោទ​ ឲ្យ​ចៅក្រម​ស៊ើប​សួរ​សម្រេច​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu