Ad Code

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា បន្ត​ប្រកួត​នៅ​សប្ដាហ៍​ទី​៦​ចុង​សប្ដាហ៍​នេះ​ជា​បន្ត​ដែលមាន​៧​គូ​ផ្សេងគ្នា



ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ខណៈ​ការប្រកួត​នឹង​បន្ត​ធ្វើឡើង​នៅ​ចុង​សប្ដាហ៍​នេះ​សម្រាប់​ប្រកួត​សប្ដាហ៍​ទី​៦ ដែលមាន​៧​គូ​ផ្សេងគ្នា ស្របពេល​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង កំពុងតែ​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​ឈ្នះ​ទាំង​៥​លើក មាន​១៥​ពិន្ទុ​ច្រើនជាងគេ​ក្នុង​ដៃ ត្រឹម​សប្ដាហ៍​ទី​៥​។

ចំពោះ​គម្រោង​ប្រកួត​ប្រចាំ​សប្ដាហ៍​ទី​៦ ក្នុងចំណោម​សប្ដាហ៍​សរុប​២៦​សប្ដាហ៍​នេះ​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែឧសភា ឆ្នាំ​២០១៩ ដោយ​ក្រុម​វិសាខា ត្រូវ​ប៉ះ​ក្រុម​ខេត្តកំពង់ចាម នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វិសាខា ហើយ​ក្រុម​សូល​ទី​ឡូ​អង្គរ ប៉ះ​ក្រុម​ក្រសួងការពារជាតិ នៅវេលា​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជួប​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នៅវេលា​៣និង៣០​នាទី​ដែរ​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា​។



​ចំណែក​៤​គូ​ផ្សេងទៀត​ត្រូវ​ប្រកួត​នៅ​ថ្ងៃអាទិត្យ ទី​៥​ខែឧសភា ឆ្នាំ​២០១៩ ដោយ​ក្រុម​អាស៊ី​អឺរ៉ុប ទទួល​ក្រុម​អគ្គីសនី​កម្ពុជា នៅ​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន AEU Sport Park ហើយ​ក្រុម​ណាហ្គា​វើ​ល ទទួល​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ស្តា​ត​ចាស់ ខណៈ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ប៉ះ​ក្រុម​បឹងកេត នៅ​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​សាលា​បាល់ទាត់​ជាតិ ក្នុងស្រុក​បាទី ខេត្តតាកែវ និង​ចុងក្រោយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅ​វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​។



ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​បាន​៥​លើក​នេះ​មក​ឃើញថា​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​១ មាន​១៥​ពិន្ទុ​ហើយ​ក្រុម​ណាហ្គា​វើ​ល ឈរ​លេខ​២ មាន​១២​ពិន្ទុ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឈរ​លេខ​៣ មាន​១១​ពិន្ទុ ហើយ​ក្រុម​ក្រសួងការពារជាតិ ឈរ​លេខ​៤ មាន​១០​ពិន្ទុ ស្មើ​ជាមួយ​ក្រុម​បឹងកេត ឈរ​លេខ​៥ ចំណែក​ក្រុម​វិសាខា ឈរ​លេខ​៦​មាន​មាន​១០​ពិន្ទុ​ដូចគ្នា​។ ក្រុម​អាស៊ី​អឺរ៉ុប ឈរ​លេខ​៧ មាន​៦​ពិន្ទុ ហើយ​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​៨ និង​ក្រុម​ភ្នំពេញ​ក្រោ​ន ឈរ​លេខ​៩ មាន​៦​ពិន្ទុ​ស្មើគ្នា​។ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឈរ​លេខ​១០ មាន​៤​ពិន្ទុ ស្របពេល​ក្រុម​គីរីវង់​សុខ​សែន​ជ័យ លេខ​១១ ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​ឈរ​លេខ​១២ ក្រុម​ខេត្តកំពង់ចាម លេខ​១៣ មាន​៣​ពិន្ទុ​ស្មើគ្នា​និង​ក្រុម​សូល​ទី​ឡូ​អង្គរ ឈរ​លេខ​១៤​មាន​២​ពិន្ទុ​។

តាម​គម្រោង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពានរង្វាន់​មួយ​ចំនួន​ទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu