Ad Code

ស្ត្រី​ម្នាក់​បាត់ខ្លួន​ ដោយ​ទាក់​ទង​តាម​ទូរស័ព្ទ​ក៏​មិន​បាន ​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ជ្រួលច្របល់



ភ្នំពេញ ៖ ស្រី្ត​ម្នាក់​ដែល​ជា​កម្មការិនី​រោងចក្រ​ មាន​អាយុ​ដល់​ទៅ​៣២​ឆ្នាំ​ទៅ​ហើយ ​បែរជា​ដើរ​ចេញពីផ្ទះ​បាត់​ខ្លួន​ដោយ​គ្មាន​មូលហេតុ​រួច​មិនអាច​ទាក់ទង​តាម​ទូរស័ព្ទ​បាន​ទៀត​ផង ធ្វើ​ឲ្យ​បងប្អូន ប្ដី និង​កូន​ជ្រួលច្របល់​មក​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​ទី​៣ ឲ្យ​ជួយ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩។

ស្ដ្រី​ដែល​បាត់​ខ្លួន​នោះ​មានឈ្មោះ ឈន ស្រីអូន អាយុ​៣២​ឆ្នាំ មុខរបរ​កម្មការនី​រោងចក្រ ស្បែកជើង យី​ង​ដុង​ ស្នាក់នៅ​ផ្ទះជួល​ភូមិ​អង្គ​សង្កាត់​ចោមចៅ​ទី​៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ភូមិ​ព្រៃ​បាយ ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ មាន​ប្តី​ឈ្មោះ ណែ​ត រួមទាំង​កូនប្រុស​២​នាក់ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម។



តាម​ប្រភពពី​បងស្រី​បង្កើត​ របស់​នាង​ដែល​បាន​មក​ប្ដឹង​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​ដែល​បាត់​បាត់​ខ្លួន ប្អូនស្រី​ខ្លួន បាន​ប្រាប់​បង​ថា​ ទៅ​ទិញ​ថ្នាំពេទ្យ​មួយ​ភ្លែត​ស្រាប់តែ​បាត់​រហូត​មិនដឹង​ទៅណា​មក​ណា​ហើយ​ទាក់ទង​តាម​ទូរស័ព្ទ​មិនបាន​ទៀត​ផង។ ដូច្នេះ​ទើប​បងស្រី​របស់​នាង​ដែល​មកដល់​ប៉ុស្ដិ៍នគរបាល​បាន សំណូមពរ បើ​មាន​បងប្អូន​ណា​ដែល​បាន​ស្គាល់​ជួយ​ប្រាប់​ឲ្យ​នាង​មក​ផ្ទះ​វិញ​ផង ពិសេស​សាមី​ខ្លួន​បើ​បានឃើញ​ដំណឹង​នេះ​ហើយ សូម​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ផង ពី​បងប្អូន រួមទាំង​ប្តី​និង​កូន​មានការ​ព្រួយ​បារម្ភ​ណាស់ ។

ចំពោះ​ករណី​បែប​នេះ ​គេ​មានការ​សង្ស័យ​ថា ​នាង​អាច​ចាញ់បោក​ការ​លួងលោម​របស់​គេ ទៅតាម​គេ ក្នុង​ការ​បោកប្រាស់​យក​ខ្លួនប្រាណ​ក៏​មាន ឬ​ម្យ៉ាងទៀត​អាច​នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកណាម្នាក់​តាម​ការទំនាក់ទំនង​គ្នា តាម​ទូរស័ព្ទ​ក្ដី តាម​ឆាត​ហ្វេ​ស​ប៊ុ​កអី​ជាដើម ព្រោះ​សម័យនេះ សម្បូរ​ករណី​បែប​នេះ​កើតមាន​ខ្លាំង​ណាស់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu