Ad Code

ក្រសួងពាណិជ្ជកម្ម ​នឹង ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ​ចំពោះ​អាជីវករ​ដែល​លួច​នាំចូល​និង​ចែកចាយ​ភេសជ្ជៈ​ម៉ាក​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា



ភ្នំពេញ​ ៖​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានប្រកាសថា​ នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អាជីវករ​ទាំងឡាយណា​ដែល​បាន​លួច​នាំចូល​និង​ចែកចាយ​ភេសជ្ជៈ​ម៉ាក​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា​រួមមាន ម៉ាក COCA-COLA, COCA-COLA ZERO, MINUTE MAID, MINUTE MAID PULPY, DASANI,TWIST ,​និង​GIVE​ជាដើម​។

ការប្រកាស​របស់​រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​នេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​កន្លងមក​មាន​អាជីវករ​មួយចំនួន​បាន​លួច​និង​ចែកចាយ​ម៉ាក​របស់​ក្រុមហ៊ុន​កូកាកូឡា​នៅ​ប្រទេស​កម្ពុជា​ដោយ​រំលោភបំពាន​ទៅនឹង​សិទ្ធិ​ស្របច្បាប់​របស់​ក្រុមហ៊ុន​ខេ​ម​បូ​ឌា បេ​វេ​រេ​ដ ខម​ប៉ានី លី​មី​ធី​ត​(​កូ​កា​-​កូ​ឡា​កម្ពុជា​) ដែល​ទទួលបាន​សិទ្ធ​និង​ចែកចាយ​ពី​ក្រុមហ៊ុន​The Coca-Cola Company​នៅ​សហរដ្ឋអាមេរិក​។



លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​នៅក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ដែល​បានចេញ​ផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​ថា​ ការនាំ​ចូល​និង​ចែកចាយរ​ដោយ​រំលោភបំពាន​ទាំងនេះ​ជាការ​អនុវត្ត​ផ្ទុយទៅនឹង​ច្បាប់​ស្តីពី​ម៉ាក ពាណិជ្ជ​នាម​និង​អំពី​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​និង​លិខិតបទដ្ឋាន​គតិ​យុត្តិ​ជា​ធរមាន​។



លោក​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​អាជីវករ​ពាក់ព័ន្ធ​ទាំងនោះ ​ត្រូវ​បញ្ឈប់​សកម្មភាព​នាំចូល​និង​ចែកចាយ​ម៉ាក​ខាងលើ​មក​ក្នុងប្រទេស​កម្ពុជា​ជាបន្ទាន់​ហើយ​ក្នុងករណី​នៅតែ​បន្ត​នាំចូល​និង​ចែកចាយ​បន្តទៀត​នោះ​សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។

គួរ​បញ្ជាក់​ថា ​ក្រុមហ៊ុន​ខេ​ម​បូ​ឌា បេ​វេ​រេ​ដ ខម​ប៉ានី លី​មី​ធី​ត​(​កូ​កា​-​កូ​ឡា​កម្ពុជា​) ទទួល បាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល និង​ចែកចាយ​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ផលិតផល​ដែល​ពាក់​ម៉ាក់​ដូច​រៀបរាប់​ខាងលើ​ចាប់ពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ តទៅ តាមរយៈ​លិខិត​កត់ត្រា និង​តម្កល់​សិទ្ធិផ្តាច់មុខ​លេខ​៖៤៤៨៣ ពណ​ក​សប ចុះ​ថ្ងៃទី​១៣-​ធ្នូ​-២០១៨ របស់​ក្រសួងពាណិជ្ជកម្ម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu