Ad Code

ជនជាតិ​ចិន​ម្នាក់ ​ត្រូវ​អ្នក​ជិះ​ឡាន​ជាមួយគ្នា​ បាញ់​ប្រហារ​បណ្ដាល​ឲ្យ​ស្លាប់​មួយ​រំពេច​នៅ​មុន​នេះ​បន្តិច



ព្រះសីហនុ​ ៖​ ជនរងគ្រោះ​ជា​ជនជាតិ​ម្នាក់ ត្រូវ​បាន​អ្នក​ជិះ​ឡាន​ជាមួយគ្នា​ បើក​ការ​បាញ់ប្រហារ​ចំក្បាល​ផ្នែក​ខាងក្រោយ​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ។

ហេតុការណ៍​នេះ បាន​កើត​ឡើង ​​នៅ​រសៀល​ថ្ងៃ​ទី​៦ ​ខែ​ឧសភា ​ឆ្នាំ​២០១៩ ​នៅ​តាម​បណ្ដោយ​ផ្លូវ ខាងមុខ​សណ្ឋាគារ និង​កាស៊ីណូ​ខ្សាច់​ស ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​៤ ក្រុង​ព្រះសីហនុ។

តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ និង​ជនសង្ស័យ​ជិះ​ឡាន​ជាមួយគ្នា ​​លុះ​ជិះ​មក​​ចំណុច​កើតហេតុ​មិន​ដឹង​ជា​មាន​រឿង​អ្វី​ ស្រាប់តែ​ពួកគេ​ចុះ​ពីលើ​ឡាន ហើយ​ជនសង្ស័យ​ បាន​បើក​ការ​បាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ស្លាប់​នៅ​កណ្ដាល​ផ្លូវ​តែម្ដង​។​

បើ​តាម​កាមេរ៉ា​សុវត្ថិ​ភាព​របស់​សណ្ឋាគារ ​​និង​កាស៊ីណូ​ខ្សាច់​ស ​ឃើញ​ថា ក្រោយ​កើតហេតុ ជនសង្ស័យ ​បាន​បើក​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​2x-3970 តិចៗ​បន្ត​ដំណើរ​ទៅ​មុខទៀត​(​ផ្លូវ​ស្ទះ​) ដោយ​គ្មាន​អ្នកណា​ចុះទៅ​ឃាត់​ដំណើរ​ឡើយ ព្រោះ​ជនសង្ស័យ​មាន​កាំភ្លើង​។

​សេចក្ដីរាយការណ៍​នៅមុននេះ​បន្តិច​បញ្ជាក់​ថា រថយន្ត​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ស្ទាក់​ឃាត់​បាន​ហើយ ហើយ​ព័ត៌មាន​យ៉ាងណា​នោះ យើង​នឹង​ផ្សាយ​បន្តទៀត៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu